ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាលនៅតែបារម្ភ បើទោះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ
អភិបាលខេត្តកណ្ដាល នៅថ្ងៃចន្ទនេះ នៅតែបង្ហាញក្ដីបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បើទោះជាក្នុងខេត្តមួយនេះ មានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះយ៉ាងណាក្ដី។ លោកអភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។
បើតាមលោក គួច ចំរើន គិតដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខេត្តកណ្ដាលមានចំនួន៦៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ១០០នាក់។

អត្រាចុះថយក្នុងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ លោកអភិបាលខេត្តគូសបញ្ជាក់ថា ដោយមានការចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនរបស់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងពិសេសប្រជាពលរដ្ឋបានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍បានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានការថយចុះ។
បើទោះជាមានការថយចុះយ៉ាងក៏ពិតមែន តែលោកអភិបាលខេត្ត ថា គ្រោះថ្នាក់ចរាចរណ៍នៅតែបានឆក់យកអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល បើធៀបជាមួយសង្គ្រាមរវាងកម្ពុជា និងថៃ ពេលកន្លងមក មានការស្លាប់ច្រើនជាងសង្គ្រាមទៀត។ ក្នុងន័យនេះ លោក គួច ចំរើន បានណែនាំឱ្យកងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋជាប្រចាំ ដើម្បីរូមគ្នាបង្ការ ទប់ស្កាត់ បញ្ជៀសការស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅទាបបំផុត តាមដែលអាចធ្វើទៅបាន៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


