ព័ត៌មានជាតិ
ជើងហោះហើរពីចិនដឹកភ្ញៀវទេសចរ ១១៧ នាក់ចុះចតនៅព្រលានយន្តហោះខេត្តព្រះសីហនុ
យន្តហោះ ១ គ្រឿងដឹកភ្ញៀវទេសចរជនជាតិចិនចំនួន ១១៧ នាក់មកពីក្រុងគុនមីងប្រទេសចិន ចុះចតដោយសុវត្ថិភាពនៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៌របស់សមត្ថកិច្ចបានឲ្យដឹងថា ជើងហោះហើរលេខ DR ៥០៣១ ពីប្រទេសចិនបានចុះចតនៅម៉ោង ១១ និង ០៥ នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
នេះជាលើកទី ២ ចាប់តាំងពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ ដែលព្រលានយន្តហោះខេត្តព្រះសីហនុទទួលបានជើងហោះហើរដឹកភ្ញៀវទេសចរពីប្រទេសចិន ដោយលើកទី១ នៅថ្ងៃទី២៧ ខែមករា មានភ្ញៀវទេសចរចិនចំនួន ១០៤ នាក់បានជិះយន្តហោះ ១ គ្រឿងមកពីក្រុងគុនមីង បានចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ សរុបទាំងលើកនេះមានភ្ញៀវទេសចរជនជាតិចិនចំនួន២១៥នាក់បានធ្វើដំណើរតាមយន្តហោះមកកាន់ខេត្តព្រះសីហនុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


