ព័ត៌មានអន្ដរជាតិ
លោក Macron ចង់ឲ្យរុស្ស៊ី ចាញ់អ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកមិនចង់ឃើញប្រទេសរុស្ស៊ីត្រូវបានកម្ទេចទាំងស្រុងដោយការបរាជ័យនៅអ៊ុយក្រែននោះទេ។

លោក Macron បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកចង់ឲ្យរុស្ស៊ីចាញ់អ៊ុយក្រែន ហើយលោកចង់ឲ្យអ៊ុយក្រែនអាចការពារជំហររបស់ខ្លួនបានរឹងមាំ។
ថ្លែងទៅកាន់សន្និសីទនៅទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron លើកឡើងថា ពេលនេះ មិនមែនជាពេលវេលាស័ក្តិសមសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងមូស្គូនោះទេ ប៉ុន្តែ លោកមិនញញើតនឹងការលើកឡើងពីកិច្ចចរចាសន្តិភាពដែលជាគោលដៅចុងក្រោយឡើយ។
ទន្ទឹមនឹងនោះ លោក Macron ក៏ជំរុញឱ្យប្រទេសលោកខាងលិច បង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែននិងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ដែលជាមធ្យោបាយតែមួយគត់ដើម្បី នាំប្រទេសរុស្ស៊ីត្រឡប់ទៅតុចរចា និងកសាងសន្តិភាពយូរអង្វែង។ មិនតែប៉ុណ្ណោះ លោកថា បារាំងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ BBC
ចុចអានបន្ទាប់៖ ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


