Connect with us

សុខភាព

តើ​ពិបាក​ក្នុងការ​មានគភ៌​នៅ​វ័យ​បន្ត​ពូជ​មែន​ទេ​?

បានផុស

នៅ

​ការពិបាក​ក្នុង​ការ​មានគភ៌ (infertilité) គឺជា​ការ​លំបាក ឬ​ពុំ​អាចមាន​លទ្ធភាព​នឹង​មាន​គភ៌​។ ដូច្នេះ​ជំនួយការ​វេជ្ជសាស្ត្រ​ ក្នុង​ការ​ឲ្យ​មានគភ៌ ឬ​ការបង្ក​កំណើត​ក្នុង​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​បន្ត​ពូជ​(procréation médicalement assistée) គឺជា​មធ្យោបាយ​មួយ​ដែល​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការជួយ​ឲ្យ​មានគភ៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលំបាក ឬ​ពុំ​អាចមាន​លទ្ធភាព​នឹងមាន​គភ៌ បច្ចុប្បន្ន​មាន​អត្រា​កើន​ឡើងជា​លំដាប់​ជា​រៀងរាល់ឆ្នាំ​។ ប្រេ​វ៉ាឡង់​ដៃគូ​ស្វាមីភរិយា​ ដែល​អសមត្ថភាព​ ក្នុង​ការ​មានគភ៌​នៅ​ប្រទេស​ជឿនលឿន គឺ​ស្ថិតនៅ​អត្រា​ចន្លោះ ពី ១៥ ដល់ ២៥% ។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ នាពេល​បច្ចុប្បន្ននេះ អត្រា​នៃ​គូ​ស្វាមីភរិយា ​ដែល​មក​ពិគ្រោះ​នូវ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ករណី​ពិបាក​មានគភ៌​នៅក្នុង​វ័យ​បន្ត​ពូជ ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សំគាល់​។​

​ក​) មូលហេតុ​

​មូលហេតុ​នៃ​ការ​អសមត្ថភាព​មានគភ៌ បណ្តាលមកពី​

– បញ្ហា​សុខភាព​បន្ត​ពូជ​ស្ត្រី ២៤% ហើយ​ក្នុងចំណោម​បញ្ហា​ទាំងនេះ​មាន​ដូចជា​៖

+​វិបត្តិ​នៃ​ការ​បញ្ចេញ​មេជី​វិត​ញី ៣៣%

+​ការ​ស្ទះ​រន្ធ​ដៃ​ស្បូន ២៦%

+​អង់​ដូ​មេ​ទ្រី​យ៉ូ​ល ៣៧%

+​រំអិល​នៃ​មាត់ស្បូន និង​រូបសណ្ឋាន​ខុស​ប្រក្រតី ២%

+​ការកើនឡើង​អរ​ម៉ូ​ន ប្រូ​ឡាក់​ទីន​ក្នុង​ឈាម ១% ហើយ​សល់​ពីនេះ​ មាន​ដូចជា ការ​បង្ក​រោគ​លើ​ប្រដាប់បន្តពូជ និង DES Syndrome ស្ទើរ​គ្មាន​។​

– ចំណែក​បញ្ហា​សុខភាព​បន្ត​ពូជ​បុរស​មាន ១៦%​។​

– ចំពោះ​បញ្ហា​រួមទាំង​បុរស និង​ស្ត្រី​មាន ៣០%​។​

– បញ្ហា​ដែល​នៅសល់ គឺ​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​មាន ៣០%​។​

ខ​) ការព្យាបាល​

​ដំណោះស្រាយ​ នៅ​លើ​បញ្ហា​ពាក់ព័ន្ធ​ករណី​វិបាក​មានគភ៌​មានដូចជា​

– ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ នៅលើ​គូ​ស្វាមី​ទាំងសងខាង​។​

– ការព្យាបាល​ដោយ​ការវះកាត់ ស្របតាម​មូលហេតុ​ផ្សេងៗ ដែល​ការវះកាត់​មាន​ការដាក់​កាមេរ៉ា​តាម​លើ​ពោះ ឬ​មាត់ទ្វារ​ស្បូន​។​

​ដំណោះស្រាយ​ជា​ចម្បង យើង​ត្រូវ​ស្វែងរក​មូលហេតុ និង​កត្តា​ប្រឈម​ទាំងឡាយណា ដែល​ផ្តល់​ផលប៉ះពាល់​ដល់​បញ្ហា​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្មាន​គភ៌​។​

​ដើម្បី​ស្វែងរក​មូលហេតុ និង​ដំណោះស្រាយ ព្រមទាំង​ឈានទៅរក​ការព្យាបាល​ ដែល​ត្រឹមត្រូវ​និង​សមស្រប​ នៅ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្មាន​គភ៌ សូម​អញ្ជើញ​លោកអ្នក មក​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រៀងរាល់ថ្ងៃ​ច័ន្ទ ដល់ សុក្រ ចាប់ពី​ម៉ោង ១៤:០០​ដល់​ម៉ោង ១៦:០០៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វី​ចាំបាច់ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម