Connect with us

សុខភាព

អ្នកកំពុងមានបញ្ហា ពិបាកមានគភ៌ មកដឹងមូលហេតុ និងការព្យាបាល

បានផុស

នៅ

គឺជាការលំបាក ឬពុំអាចមានលទ្ធភាព នឹងមានគភ៌ដូច្នេះជំនួយការវេជ្ជសាស្ត្រក្នុងការឲ្យមានគត៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្ត្របន្តពូជ (Procréation médicale assistée) គឺជា​មធ្យោបាយ​មួយ​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​មានគភ៌​។

Getting pregnant with PCOS: A guide to conceiving naturally | The Times of  India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​អត្រា​អសមត្ថភាព​ក្នុងការ​មានគភ៌​នៅក្នុង​ប្រទេស​ឧស្សាហូបនីយកម្ម មាន​អត្រា​កើនឡើង​វា​លំដាប់​ជា​រៀងរាល់ឆ្នាំ​។ ប្រេ​វ៉ាឡង់​ដៃគូ​ស្វាមីភរិយា​ ដែល​អសមត្ថភាព​ក្នុងការ​មានគភ៌​នៅក្នុង​ប្រទេស​បារាំង គឺ​ស្ថិតនៅ​អត្រា​១៤,១% ស្របតាម​ការសិក្សា​នា​ឆ្នាំ ១៩៨៨ ហើយ ២២,៧ ស្របតាម​ការសិក្សា​នា​ឆ្នាំ ២០១៤​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​យើង​វិញ នាពេល​បច្ចុប្បន្ននេះ អត្រា​នៃ​គូ​ស្វាមីភរិយា​ដែល​មក​ពិគ្រោះ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ករណី​វិបាក​មានគភ៌ នៅក្នុង​វ័យ​បន្ត​ពូជ​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សំគាល់​។

Why Can't I Get Pregnant? | Johns Hopkins Medicine

​អ្នកជំងឺ​បានមក​ពិគ្រោះ​ជំងឺ​ក្រៅ​នៅ​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​ចំនួន ៩,១២៥​ករណី ដែល​ក្នុងនោះ​មាន​ចំនួន ១៩៧​ករណី នៃ​គូ​ដែល​អសមត្ថភាព​មានគភ៌​នៅក្នុង​វ័យ​បន្ត​ពូជ នេះ​យោងតាម​ការសិក្សា​រយៈពេល ៣០​ខែ​នៅ​ចន្លោះ​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។​

​ក​) មូលហេតុ​៖

​ហើយ​បញ្ហា​ខាងលើនេះ​មាន​មូលហេតុ​បណ្តាលមកពី​៖

– បញ្ហា​សុខភាព​បន្ត​ពូជ​ស្ត្រី ២៤% ហើយ​ក្នុងចំណោម​បញ្ហា​ទាំងនេះ​មានដូចជា ៖

• វិបត្តិ​នៃ​ការបញ្ចេញ​មេជី​វិត​ញី ៣៣%

• ការស្ទះ​រន្ធ​ដៃ​ស្បូន ២៦%

• អង់​ដូ​មេ​ទ្រី​យ៉ូ​ល ៣៧%

• រំអិល​នៃ​មាត់ស្បូន និង​រូបសណ្ឋាន​ខុស​ប្រក្រតី ២%

• ការកើនឡើង​អរ​ម៉ូ​ន ប្រូ​ឡាក់​ទីន​ក្នុង​ឈាម ១% ហើយ​សល់​ពីនេះ​មានដូចជា ការបង្ក​រោគ​លើ​ប្រដាប់បន្តពូជ និង DES Syndrome ស្ទើរ​គ្មាន​។​

– រីឯ​បញ្ហា​សុខភាព​បន្ត​ពូជ​បុរស​មាន ១៦%​។​

– ចំពោះ​បញ្ហា​រួមទាំង​បុរស និង​ស្ត្រី​មាន ៣០%

– បញ្ហា​ដែល​នៅសល់ គឺ​ពុំទាន់​រកឃើញ​មូលហេតុ​ច្បាស់​នៅឡើយ​មាន ៣០%​។​

​ខ​) ការព្យាបាល​៖

​ដំណោះស្រាយ​នៅលើ​បញ្ហា​ពាក់ព័ន្ធ​ករណី​វិបាក​មានគភ៌ៈ​

– ការព្យាបាល​ដោយ​ការវះកាត់​ស្របទៅតាម​មូលហេតុ​ផ្សេងៗ ដែល​ការវះកាត់​មានការ​ដាក់​កា​ម៉េ​រា​តាម​លើ​ពោះ ឬ មាត់ទ្វារ​ស្បូន​។​

– ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ នៅលើ​គូ​ស្វាមី​ទាំងសងខាង​។​

​ដំណោះស្រាយ​ជា​ចម្បង​យើង​ត្រូវ​ស្វែងរក​មូលហេតុ និង​កត្តា​ប្រឈម​ទាំងឡាយណា ដែល​ផ្តល់​ផលប៉ះពាល់​ដល់​បញ្ហា​ពាក់ព័ន្ធ​នឹង​វិបត្តិ​គ្មាន​គភ៌​។​

Help with conceiving: tips for boosting fertility | King Edward VII's  Hospital

​សូម​អញ្ជើញលោក​-​លោកស្រី មក​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​មូលហេតុ និង​ដំណោះស្រាយ ព្រមទាំង​ឈានទៅរក​ការព្យាបាល​ដែល​ត្រឹមត្រូវ និង​សមស្រប​នៅលើ​បញ្ហា​ពាក់ព័ន្ធ​នឹង​បញ្ហា​វិបត្តិ​គ្មាន​គភ៌​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម