Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ រំលាយ​សភា ​មុន​ការ​បោះឆ្នោត​សកល​ ​ខែ​ឧសភា

បានផុស

នៅ

នៅថ្ងៃចន្ទទី២០ខែមីនា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដោយនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល នៅក្នុងខែឧសភា។

ព្រះរាជក្រឹត្យ​ដែល​ចេញ​នៅ​ថ្ងៃ​ទី១៧ខែ​មីនា គឺបានចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ ខណៈរដ្ឋធម្មនុញ្ញ​ថៃ​ចែង​ថា ការ​បោះឆ្នោត​ត្រូវ​ធ្វើឡើង​ចន្លោះ​ពី ៤៥ ទៅ ៦០ ថ្ងៃ​បន្ទាប់​ពី​ការ​រំលាយ​សភា។

នេះ​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ កាល​បរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​បោះ​ឆ្នោត ​នឹង​ត្រូវ​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត។

គួរបញ្ជាក់ថា ប្រទេសថៃបានរៀបចំការបោះឆ្នោតលើកមុន នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩ ដែលជាការផ្លាស់ប្តូរពីរបបយោធាជិតប្រាំឆ្នាំ ឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជិតបោះឆ្នោត លោក ប្រាយុទ្ធ ធានាថា ថៃ នឹងលែងមានរដ្ឋប្រហារទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ព័ត៌មានបឋម ៖ ខ្យល់កន្ត្រាក់បង្កឲ្យដើមជ្រៃក្រឹម ០១ ដើម បាក់សង្កត់រ៉ឺម៉កលក់កាហ្វេ និងកង់បីឥណ្ឌា កាត់ទទឹងផ្លូវ បិទចរាចរណ៍ទាំងស្រុង នៅខណ្ឌដូនពេញ

កីឡា១៦ នាទីutes មុន

«រត់​ដោយ​បេះដូង​» សាយ​ ធ្វើ​ឡើង​គោលបំណង​រៃអង្គាស់​ថវិកា​ជួយ​កុមារ​ខ្សោយ​សតិបញ្ញា​

សន្តិសុខសង្គម២៥ នាទីutes មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ចិន​ចោទ​អាមេរិក​​ថា​ប្រើប្រាស់​កិច្ច​ប្រជុំ«Shangri-La» ​បង្ក​ជម្លោះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

Sokha Hotels

ព័ត៌មានពេញនិយម