ជីវិតកម្សាន្ដ
Taew បញ្ចេញរូបគូស្នេហ៍នៅសមុទ្រ មហាជនសង្ស័យថា អាចនឹងមានដំណឹងរៀបការឆាប់
តារាសម្ដែង Taew Natapohn និងមិត្តប្រុសសេដ្ឋីទើបតែបញ្ចេញរូបភាពច្រើនសន្លឹកបង្ហាញពីសកម្មភាពផ្អែមល្ហែមរបស់ពួកគេដើរលេងនៅឯមាត់សមុទ្រជាមួយក្រុមគ្រួសារខាងស្រី ខណៈអ្នកគាំទ្រគិតថា គូស្នេហ៍ហៃសូអាចនឹងមានដំណឹងល្អឆាប់ៗខាងមុខ។

តាមរយៈបណ្ដាញសង្គមទាំង Taew និងសេដ្ឋី Hiso Nai បង្ហោះរូបភាពប៉ុន្មានសន្លឹកបែបផ្អែមល្ហែម ជាមួយនឹងភាពគួរឲ្យស្រលាញ់របស់ពួកគេទាំងពីរគ្រប់សន្លឹកគ្មានចន្លោះ។ ប៉ុន្តែបែរធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបនិងសង្ស័យថា គូស្នេហ៍នេះអាចនឹងមានដំណឹងល្អឆាប់ៗ ដោយសារគេសង្កេតឃើញថាគ្រួសារសងខាងតែងជួបគ្នាញឹកញាប់ណាស់។ ជាពិសេសកាលពីប៉ុន្មានថ្ងៃមុន Taew ទើបតែធ្វើប្រារព្ធពិធីខួបកំណើតឲ្យមិត្តប្រុស ក្រោមការជួបជុំគ្រួសារសងខាងផងដែរ។
ទោះយ៉ាងណា តារាសម្ដែងស្រី Taew Natapohn ទើបតែចេញមុខបកស្រាយពីមូលហេតុដែលនាងមិនបានទៅចូលរួមកម្មវិធី ខួប៥៣ឆ្នាំ នៅប៉ុស្ដិ៍លេខ៣ រហូតធ្វើឲ្យក្រុមអ្នកនិយមលេងអ៊ីនធឺណិតមានការសង្ស័យយ៉ាងខ្លាំងថា នាងអាចនឹងមិនចុះសម្រុងនឹងនរណាម្នាក់ ដែលតាមពិត Taew ថា គឺដោយសារនាងមានបញ្ហាសុខភាពតាំងពីដើមឆ្នាំ ហើយត្រូវសម្រាកដើម្បីសង្គ្រោះបន្ទាន់ប៉ុណ្ណោះ៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mint ត្រូវមហាជនសរសើរពេញមាត់ថា ជាតារាស្រីចុះសម្រុងនឹងគ្រប់គ្នា
ចុចអាន៖Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


