ជីវិតកម្សាន្ដ
Mint ត្រូវមហាជនសរសើរពេញមាត់ថា ជាតារាស្រីចុះសម្រុងនឹងគ្រប់គ្នា
បន្ទាប់ពីរូបភាពច្រើនសន្លឹករបស់ Mint Chalida រួមជាមួយនឹងតារាស្រីៗក្នុងទ្រនំរួមគ្នាបង្ហោះសាធារណៈលើបណ្ដាញសង្គម នាងត្រូវមហាជនជាច្រើនសម្រុកសរសើរថា Mint ងាយចុះសម្រុងនឹងគ្រប់គ្នា ហើយកម្រមានព័ត៌មានមិនត្រូវគ្នាជាមួយអ្នកណាណាស់។

តាមរយៈរូបភាពជាច្រើនក្នុងព្រឹត្តិការណ៍បាល់ទាត់ប៉ុស្តិ៍លេខ៣ និងខួបគម្របខួបលើកទី៥៣ តារាសម្ដែងស្រី Mint Chalida បានបង្ហោះរូបថតជាមួយនឹងតារាស្រីប្រចាំប៉ុស្តិ៍លេខ ៣ដូចគ្នា ខណៈក្នុងរូបភាពនោះបង្ហាញពីតារាល្បីៗស្ទើរតែទាំងអស់ដែលបានចូលរួមក្នុងពិធី រួមទាំងក្រុមស្រីស្អាតដូចជា Margie Rasri និង Mew Nittha ផងដែរ។
ជាមួយគ្នានោះដែរ Mint Chalida បានសរសេរខេបសិនលើរូបភាពនោះថា “belovefestival53 ឆ្នាំល្អសម្រាប់បេះដូងគ្រប់គ្នា”។ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចូល Comment ខុសៗថា “ម្នាក់ៗស្អាតគ្មានអ្នកណាចាញ់អ្នកណាទេ។ ជាពិសេសគួរឲ្យសរសើរ Mint ដែលនាងជាមនុស្សមានចិត្តទូលាយមិនខ្វល់ថាអ្នកណាមានបញ្ហាឬមានជម្លោះ ក៏នាងនៅតែចុះសម្រុងជាមួយគ្នាដោយមិនប្រកាន់ឡើយ។ ត្បិតថាពីមុន Mint ធ្លាប់មានបញ្ហាជាមួយ kimberly ក្ដី តែមើលតាមរយៈរូបភាព វាគ្រាន់តែជាអតីតកាលមួយ ដែលកន្លងហួសប៉ុណ្ណោះ។

សូមបញ្ចាក់ដែរថា មុននឹងមហាជនលើកសរសើរ Mint បែបនេះ គឺដោយសារតែក្នុងថ្ងៃខួបគម្របខួបលើកទី៥៣ របស់ប៉ុស្តិ៍លេខ៣ Bella និង Mint បានបង្ហាញសកម្មភាពជិតស្និតនៅនឹងមុខមនុស្សគ្រប់គ្នា ដោយសារតែគេកម្រឃើញពួកគេធ្វើសកម្មភាពបែបនេះនៅកន្លែងសាធារណៈឲ្យទស្សនិកជនបានឃើញណាស់៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
ចុចអាន៖ក្រោយសង្ស័យមិនចុះសម្រុង Taew ប្រាប់ហេតុផលមិនបានចូលរួមកម្មវិធីរបស់ប៉ុស្តិ៍លេខ ៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


