Connect with us

ជីវិតកម្សាន្ដ

មន្ទីរវប្បធម៌បំភ្លឺក្រោយផ្ទុះការវែកញែកលើការរៀបចំពិធីសែនព្រេន”សង្ក្រាន្តវត្តភ្នំ”

បានផុស

នៅ

បន្ទាប់ពីផ្ទុះការវែកញែក និងរិះគន់ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកលើរូបភាពមួយចំនួនដែលត្រូវបានបង្ហាញផ្សព្វផ្សាយនៅលើបណ្តាញសង្គមពាក់ព័ន្ធសកម្មភាពក្រុ​មការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: រៀបចំសម្ភារ:ដេីម្បីត្រៀមកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី​កម្មវិធី​”សង្រ្កាន្តវត្តភ្នំ”ពេលនេះខាងមន្ទីរបានធ្វើការបំភ្លឺជុំវិញករណី នេះហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីបំភ្លឺរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្ប: បានបញ្ជាក់ថា ករណីពីធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣កន្លងមកនេះ គឺជាពិធីសែនឧបករណ៍សម្ភារ:របស់ក្រុមសាងសងមុនដំណើរការរៀបចំកម្មវិធី “សង្រ្កាន្តវត្តភ្នំ” ឆ្នាំ២០២៣។

ដោយឡែកកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ “សង្រ្កាន្តវត្តភ្នំ” ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៣នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម