វប្បធម៌ ជំនឿ
មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ប្រកាសបើកវគ្គបង្រៀនជំនាញសិល្បៈ៤ប្រភេទ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញសិល្បៈ៤ប្រភេទ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស។

បើតាមសេចក្តីប្រកាសរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ជំនាញសិល្បៈ៤ប្រភេទ ដែលនឹងត្រូវបើកវគ្គបណ្តុះបណ្តាលមានដូចជា៖ ១.របាំបុរាណ, ២.របាំប្រពៃណី, ៣.ល្ខោន (យីកេ បាសាក់ ល្ខោននិយាយ) និងទី៤ គឺភ្លេងពិណពាទ្យ។ ការបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយរបាំបុរាណ របាំប្រពៃណី ល្ខោន និងភ្លេងពិណពាទ្យឱ្យបានគង់វង្ស។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងជឿជាក់ថា សាធារណជន សិស្សនិស្សិតយុវជនខ្មែរដែលស្រឡាញ់ និងចង់លើកស្ទួយវប្បធម៌ខ្មែរចូលរួមចុះឈ្មោះរៀនឱ្យបានផុសផុល។ ហេតុនេះហើយ ចំពោះសាធារណជនដែលស្រឡាញ់លើវិស័យសិល្បៈ វប្បធម៌ខ្មែរ ឬមានបំណងចង់យល់ដឹង និងរៀនជំនាញទាំង៤ខាងលើ អាចចុះឈ្មោះពីថ្ងៃផ្សាយដំណឹងរៀងរាល់ម៉ោងធ្វើការ។ ចំពោះទីតាំងហាត់រៀន គឺធ្វើនៅសាលាបង្ហាត់សិល្បៈនៃមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


