ព័ត៌មានជាតិ
ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង កំពុងយកចិត្តទុកដាក់លើតម្លៃ “សិល្បៈសម្តែង វង់ភ្លេងប្រពៃណីខ្មែរ” ក្នុងមង្គលការ
មន្ត្រីជាន់ខ្ពស់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនីកាត់សក់ក្នុងវង់ភ្លេងប្រពៃណី ចំនួន ៤ក្រុម មកពីក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដើម្បីជំរុញការរួមគ្នាលើកស្ទួយតម្លៃសិល្បៈសម្តែងជាមួយវង់ភ្លេងប្រពៃណីខ្មែរក្នុងពិធីអាពាហ៍ពិពាហ៍។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដឹកនាំដោយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង អមជាមួយនឹងវត្តមាន លោកស្រី អ៊ួន យ៉ាដា អនុប្រធានមន្ទីរទទួលបន្ទុក លោកស្រី ជ្រិន សុភ័ត្រ្ត ប្រធានការិយាល័យសិល្បៈទស្សនីយភាព លោកស្រី នូ ពុទ្ធធឿន ប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ និងក្រុមការងារ។

ក្នុងឱកាសជំនួបនេះ លោកប្រធានមន្ទីរ បានថ្លែងកោតសរសើរចំពោះក្រុមភ្លេងទាំងអស់ ដែលបានរួមចំណែកក្នុងការថែរក្សាវង់ភ្លេងមួយនេះ ព្រោះថា “ វង់ភ្លេងការ ” បានដើរតួនាទីសំខាន់បំផុត ក្នុងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ និងជាពិធីឆ្លងវ័យមួយដែលគ្រប់ស្រទាប់វណ្ណៈ នៃពលរដ្ឋខ្មែរម្នាក់ៗតែង ប្រណិប័តតាមទំនៀមទំលាប់ តាំងពីអតីតកាលដ៏យូរលង់រហូតមកទល់នឹងបច្ចុប្បន្ន។
ប៉ុន្តែកន្លងមកនេះ ក៏សង្កេតឃើញថា មានការរិះគន់កែលម្អចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែង ក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។
អាស្រ័យហេតុនេះ លោកប្រធានមន្ទីរ បានស្នើសុំដល់ក្រុមភ្លេងទាំង ៤ក្រុម ដែលបានជួបសំណេះសំណាលជាមួយនឹងមន្ត្រីនៃមន្ទីរវប្បធម៌ផ្ទាល់ ឱ្យបន្តរួមគ្នាលើកស្ទួយតម្លៃសីលធម៌សង្គម តាមរយៈការសម្តែង ក៏ដូចជាការចែករំលែកព័ត៌មានទៅកាន់ក្រុមផ្សេង។


ឆ្លៀតក្នុងឱកាសនេះ លោកក៏អំពាវនាវដល់បណ្តាក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់នូវសកម្មភាពអសីលធម៌ សម្តែងមិនសមរម្យ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវ ទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ លោកបន្ថែមថា ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូមអាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។
ស្របទៅនឹងបំណងខាងលើនេះ តំណាងក្រុមដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់នៃមន្ទីរវប្បធម៌ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរប្បធម៌ ខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ឱកាស ជួបសំណេះសំណាល ខណៈជំនួបនេះ ហាក់បីដូចបានបង្កើតនូវភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅសម្រាប់ក្រុមសិល្បៈមហាជនឱ្យមានទំនាក់ទំនងល្អជាមួយក្រុមការងារមន្ទីរ។
ជាមួយគ្នានេះ ជំនួយការរដ្ឋបាលខេត្ត និងជាសេនាធិការឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏គោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតី ស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងស្នើឱ្យចូលរួមទប់ស្កាត់នូវរាល់រូបភាព អវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតកដូនតា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


