វប្បធម៌ ជំនឿ
មកដឹងអត្ថន័យ ផ្លិតយសសម្រាប់ព្រះមន្ត្រីសង្ឃនៅកម្ពុជាបច្ចុប្បន្ន
ក្នុងនាមជាពុទ្ធសានិក ប្រជាពលរដ្ឋកម្ពុជាតែង ឬធ្លាប់ឃើញ ព្រះសង្ឃប្រើផ្លិតមានសណ្ឋានផ្សេងគ្នា ចាប់ពីផ្លិតក្រដាស ផ្លិតស្លឹក រហូតដល់ផ្លិតយស។ នៅពេលនេះ កម្ពុជាថ្មី សូមបង្ហាញអត្ថន័យនៃ ផ្លិតយសសម្រាប់ព្រះមន្ត្រីសង្ឃក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន។

ផ្លិតទី១ និងទី២ ជាផ្លិតយស (ពណ៌លឿងមានព្រះរាជសង្ហា) របស់សម្តេចព្រះមហាសង្ឃរាជ, ផ្លិតទី៣ ជាផ្លិតយស (ពណ៌លឿងមានព្រះរាជសង្ហា) សម្រាប់ទីសម្តេចព្រះសង្ឃនាយក, ផ្លិតទី៤ ជាផ្លិតយស (ពណ៌លឿង) សម្រាប់ទីសម្តេចព្រះសង្ឃនាយករង សម្តេចព្រះកិត្តិយស, ផ្លិតទី៥ ជាផ្លិតយស (ពណ៌ក្រហម) សម្រាប់ទីព្រះរាជាគណៈថ្នាក់ឯក, ផ្លិតទី៦ ជាផ្លិតយស (ពណ៌បៃតង) សម្រាប់ទីព្រះរាជាគណៈថ្នាក់ទោ, ផ្លិតទី៧ ជាផ្លិតយស (ពណ៌ស្វាយ) សម្រាប់ទីព្រះរាជាគណៈថ្នាក់ត្រី, ផ្លិតទី៨ ជាផ្លិតយស (ពណ៌ខៀវ) សម្រាប់ទីព្រះរាជាគណៈថ្នាក់ចត្វា និងព្រះរាជាគណៈថ្នាក់កិត្តិយស។

គួរបញ្ជាក់ថា ផ្លិតយសនេះប្រើបានចំពោះតែទីជា សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះកិត្តិយស និងព្រះរាជាគណៈ តែប៉ុណ្ណោះ។ ឯទីព្រះគ្រូ ព្រះបាឡាត់ ព្រះសមុហ៍ គឺត្រូវប្រើផ្លិតទម្រង់ផ្សេង៕


អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


