ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ អំពាវនាវឲ្យចិន ចូលរួម ក្នុងការបង្កើតក្របខ័ណ្ឌ គ្រប់គ្រងអាវុធ
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ បានអំពាវនាវឲ្យប្រទេសចិន បង្កើនតម្លាភាពទាក់ទងនឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន និងចូលរួមក្នុងការបង្កើតក្របខ័ណ្ឌអន្តរជាតិស្តីពីការគ្រប់គ្រងអាវុធ។

តាមរយៈ Video Link ក្នុងសន្និសីទអង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារទី១៨ខែមេសា លោក Jens Stoltenberg បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលប្រទេសជាសមាជិកណាតូកំពុងប្រឈមមុខ។
លោកនិយាយថា ចិន កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងដំណើរការនៅឃ្លាំងអាវុធនុយក្លេអ៊ែរដោយគ្មានតម្លាភាពអំពីសមត្ថភាពរបស់ខ្លួន ហើយគេប៉ាន់ស្មានថា ប្រទេសនេះនឹងមានក្បាលគ្រាប់ចំនួន១៥០០គ្រាប់នៅត្រឹមឆ្នាំ២០៣៥។
លោកបន្តថា ក្នុងនាមជាមហាអំណាចពិភពលោកមួយ ប្រទេសចិនត្រូវមានទំនួលខុសត្រូវជាសកល ហើយថា ទីក្រុងប៉េកាំងក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនតម្លាភាព និងសន្តិសុខនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធផងដែរ។

ស្របពេលជាមួយគ្នានោះ នៅក្នុងសន្និសីទដដែលនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ក៏បានរិះគន់រុស្ស៊ីផងដែរ ចំពោះសេចក្តីប្រកាសកាលពីខែមីនាដែលថា ខ្លួនកំពុងរៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស។
លោកស្រីបានហៅរឿងនោះថាជាការបង្កើនអរិភាពដ៏គ្រោះថ្នាក់ ហើយគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងនៅតែឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ណាតូ ប្រកាសធ្វើសមយុទ្ធដែនអាកាស ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


