Connect with us

ព័ត៌មានអន្ដរជាតិ

​គ្មាន​ទេ​ការ​បែក​ចែកថវិកា​ជាតិចំនួន​ ០.២៥%​​​ នៃ​ GDP នៃ​សមាជិកអឺរ៉ុប​ និង​ណាតូ​​ ​ដើម្បី​ជួយ​អ៊ុយក្រែន​

បានផុស

នៅ

អគ្គលេខាធិការ​អង្គការណាតូ លោក Mark Rutte ​បាន​​លើក​ឡើង​ក្នុង​ពេលថ្មីៗនេះ​ថា សមាជិកណាតូជា​ច្រើនមិនបានវិភាជ​​ថវិកា​រដ្ឋ ​​​០.២៥​ភាគរយ​ នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​​​ដើម្បី​​ជួយ​អ៊ុយ​ក្រែន​ទេ ហើយ​វា​ក៏​នឹង​មិន​សម្រេច​​ដែរ​ ព្រោះ​គ្មាន​​ការ​គាំទ្រ​ពី​សមាជិក​ទាំង​អស់​​​។

​ទោះបី​យ៉ាង​ណា ប្រទេសអឺរ៉ុប​ធំៗ​ចំនួន​​៥ រួម​មាន ​ចក្រភព​អង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី និងសមាជិក​ណាតូ កាណាដា បាន​​រារាំង​សំណើ​​​សម្រាប់​រដ្ឋជាសមាជិកណាតូ ក្នុងការបែងចែក​ថវិកាជាតិ​ប្រចាំ​ឆ្នាំ ត្រឹម ០.២៥% នៃ​ផលិតផល​ក្នុង​ស្រុកសរុប (GDP)​របស់​ប្រទេស​និមួយៗ​​ លើ​​ជំនួយ​យោធា​សម្រាប់អ៊ុយក្រែន។ នេះបើ​តាម​​​សារព័ត៌មាន​ The Telegraph ដោយ​ដកស្រង់ប្រភពនានា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ ។

អគ្គលេខាធិការ​អង្គការណាតូ លោក Mark Rutte ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ លោក Mark Rutte នៅតែសង្ឃឹមថាសមាជិក​នឹង​ផ្តល់​សច្ចាប័ន​លើសំណើនោះ​​នៅឯកិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំរបស់សម្ព័ន្ធមិត្ត​នៅទីក្រុងអង់ការ៉ា​ ប្រទេស​តួកគី​។

គួរ​បញ្ជាក់​ថា យ៉ាងហោចណាស់​រដ្ឋសមាជិកណាតូ​ចំនួន​៧ បានចំណាយលើស​ពី០.២៥% នៃ​ផលិតផលក្នុងស្រុក​សរុប​របស់​ពួក​គេ​លើ​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ហើយ​បង្ហាញ​ការ​គាំទ្រ​ចំពោះផែនការនេះ​។ យ៉ាងណា គ្រប់​សំណើ​​ចំពោះ​សមាជិក​ណា​តូ​​គឺ​ត្រូវ​អនុម័តដោយ​សម្ព័ន្ធ​មិត្តនិង​តម្រូវឱ្យមានការគាំទ្រជា​ឯកច្ឆ័ន្ទពីប្រទេសសមាជិក​ទាំងអស់​។

ប្រភពមួយ​និយាយ​ថា​៖​ « ពួកគេមិនសូវចាប់អារម្មណ៍​នឹងគំនិត​នេះ​ទេ ដោយសំដៅទៅ​លើចក្រភពអង់គ្លេស បារាំង អេស្ប៉ាញ អ៊ីតាលី និង​កាណាដា»។

ដោយ​ឡែក បរិមាណនៃការចូលរួមចំណែក​ផ្នែកយោធារបស់ចក្រភព​អង់គ្លេស​ ដើម្បីគាំទ្រអ៊ុយក្រែនគឺធំជាងគេទីបី​បន្ទាប់ពីសហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ប៉ុន្តែ​វាមិនឈានដល់​កម្រិត ០.២៥នៃ​ផលិតផលក្នុង​ស្រុកសរុបទេ។

នាយករដ្ឋមន្ត្រីចក្រភពអង់​គ្លេស លោក Keir Starmer ពីមុនបា​នសន្យាថានឹងបែងចែកយ៉ាងហោចណាស់ ៤ប៊ីលាន​ដុល្លា​ក្នុងមួយឆ្នាំ ប្រហែល០.១% នៃផលិតផលក្នុង​ស្រុកសរុប​សម្រាប់​អនាគតដែល​មិន​អាចមើលឃើញទុកជាមុន។

យោង​តាមទិន្នន័យប្រមូលដោយវិទ្យា​ស្ថាន Kiel ប្រទេស​ហូឡង់ ​ប៉ូឡូញក៏ដូចជា ណ័រ​ឌីក និងបាល់ទិក បាន​ផ្តល់​ជំនួយ​ ០.២៥% នៃ​ផលិតផលក្នុង​ស្រុកសរុប ឬខ្ពស់ជាងនេះ​ជួយ​អ៊ុយ​ក្រែន​៕

សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម