ព័ត៌មានជាតិ
ពីយប់នេះទៅ អាចចូលរួមសប្បាយ ៣យប់ ក្នុងពិធីបញ្ចុះសីមា វត្តបារមីវង្កដ្ឋបុរី
សាធារណជនអាចចូលរួមសប្បាយ ៣យប់ ជាមួយនឹងការប្រគុំតន្តី សិល្បៈ ព្រមទាំងស្តង់លក់ជាច្រើន ក្នុងឱកាសអបអរពិធីបុណ្យកាត់ឫសសីមាព្រះវិហារវត្តបារមីវង្កតបូរីកបិលភ័ស្តុ ដែលមានទីតាំងស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីយប់ថ្ងៃទី២១ ដល់យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់មិញនេះ។


ប្រភពដដែលបញ្ជាក់ថា លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងរៀបចំរួចរាល់អស់ហើយ។ ក្នុងនោះ មានទាំងសិល្បៈ ការប្រគុំតន្ត្រី ស្តង់អាជីវករ រួមនឹងចំណត ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់សាធារណជន ដែលអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ កាត់ឫសសីមាព្រះវិហារវត្តបារមីវង្កតបូរីកបិលភ័ស្តុ និងសមិទ្ធផលនានាក្នុងវត្ត។


គួរបញ្ជាក់ថា សាធារណជនទាំងអស់ អាចចូលរួមនិងកម្សាន្តដោយសេរី នូវការប្រគុំតន្ត្រី និងសិល្បៈ ក្នុងពិធីបញ្ចុះខ័ន្ឌសីមា ដែលប្រព្រឹត្តទៅរយៈ៣យប់ ដោយចាប់ផ្តើមពីថ្ងៃនេះទៅ៕



-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


