Connect with us

ព័ត៌មានជាតិ

ពូជគោសិប្បនិម្មិតស្រួលចិញ្ចឹមសាច់ច្រើនទោះតម្លៃធ្លាក់ចុះក៏ចំណេញ

បានផុស

នៅ

លោក ហួត លាង ដង្ខៅគោមួយរូបនៅខេត្តត្បូងឃ្មុំបានប្រាប់ថា ការចិញ្ចឹមគោ បែបលក្ខណៈ​បច្ចេកទេស និងការបង្កាត់ពូជគោ ដោយសិប្បនិម្មិត គឺមានភាពងាយស្រួលចិញ្ចឹម​ជាងគោបែប​ប្រពៃណី។

​លោក ហួត លាង មានវ័យ ៥០ ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ ៧០០ ក្បាល នៅភូមិតារាម ឃុំចុង​ជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ លោកបានចាប់របរចិញ្ចឹមគោ​នៅឆ្នាំ ២០១៣ ​ផ្ដើមពីចំនួនគោ ៧ ក្បាល ពង្រីករហូតដល់ ៧០០ ក្បាលនៅឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅឆ្នាំ ២០២១ លោកបានចាប់ផ្ដើមកែប្រែពីរបៀបចិញ្ចឹម​ដោយប្រើវិធីបង្កាត់ពូជគោដោយ​សិប្ប​និម្មិត​ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំបច្ចុប្បន្នលោក​មានកូន​គោ​ជាង ១០០ ក្បាល។

លោកថា គោសិប្បនិម្មិតចិញ្ចឹមត្រឹរយៈពេល១ ឆ្នាំ អាចលក់ចេញបាន ដោយគោបំប៉ន ១ ឆ្នាំកន្លះ មានទម្ងន់ ៣៥០ គីឡូដែលអាចទទួលបានចំណូលខ្ទង់ ១ ពាន់ដុល្លារ ទៅ ១ ២០០ ដុល្លារ​ក្នុង១​ក្បាល។ ប្រភពចំណីគឺលោកដាំស្មៅខ្លួនឯង ១៥ ហិកតា និងទិញដើមពោតខ្លះៗ។

​បច្ចុប្បន្នលោក ហួត លាង លក់គោរស់ចេញ ក្នុងតម្លៃ ១ ១៥០០ រៀល ក្នុង១ គីឡូ ដែលលោកថា ជាតម្លៃ​ធ្លាក់​ចុះ។ ទោះយ៉ាងណាលោកថា លោកមិនបោះបង់របរចិញ្ចឹមគោនេះទេ ​ដោយ​សារលោក​គិតថា អនាគត​ទៅនៅស្រុកខ្មែរ អាចនឹងខ្សត់ខ្សោយគោ ហើយនឹងមានការ​នាំចូលមក នោះគោ​ក្នុងស្រុក​ក៏​ឡើងថ្លៃវិញដែរ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្មខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែមេសាម្សិលមិញ បានឱ្យដឹងថា លោក ហួត លាង បានទិញគោយកមកបំប៉៉ននៅឆ្នាំ ២០១៦ ចំនួន ១៧ ក្បាល ពេលនោះមន្ទីរកសិកម្មបានបញ្ជូនមន្ត្រីជំនាញសត្វដើម្បីឱ្យជួយតម្រង់ទិស លោកថា តាំងពីពេលនោះមក លោក ហួត លាង បានខិតខំអនុវត្តតាមការណែនាំរបស់មន្ទីរខេត្ត ធ្វើឱ្យគាត់មានការរីកចម្រើន រហូតដល់ឆ្នាំ ២០២២នេះ លោក ហួត លាងបានចិញ្ចឹមគោបំប៉នរហូតដល់ ៧០០ ក្បាល ហើយក៏អាចលក់អាចម៍គោ ១០០ លានរៀលក្នុង១ឆ្នាំផងដែរ។

លោកប្រធានមន្ទីរកសិកម្មបាន បញ្ជាក់ថា សម្រាប់កសិករ ហួត លាង មិនមានការបារម្ភអ្វីនោះទេ ទោះបីមានការត្អូតត្អែរពីតម្លៃគោធ្លាក់ថ្លៃ ខណៈដែលគោដែលលោក ហួត លាងយកមកបំប៉ន សាច់មានការកើនឡើងអាចទូរទាត់នឹងការធ្លាក់ចុះតម្លៃបាន ធ្វើឱ្យការចិញ្ចឹមរបស់លោក ហួត លាងមិនដែលខាតនោះទេដោយសារការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសបសុព្យាបាល។

លោក ហេង ពិសិដ្ឋ បន្ថែមថា កសិករ ហួត លាង នឹងអាចល្បីបន្តទៀតតាមរយៈការបង្កើតគោសិប្បនិម្មិត ខណៈដែលគោបង្កាត់បានចំនួន ១៤៧ ក្បាល ហើយក្នុងឆ្នាំ ២០២២។ លោកបន្តថា គោដែលបង្កាត់តាមសិប្បនិម្មិត ធ្វើឱ្យបរិមាណសាច់គោទទួលផលបានកាន់តែច្រើន។

លោក ហេង ពិសិដ្ឋមានប្រសាសន៍ថា៖ «គោដែលបង្កាត់តាមបែបធម្មជាតិ និងគោសិប្បនិម្មិតរយៈពេល១ ឆ្នាំដូចគ្នា គោបែបធម្មជាតិធំបានតែ ១០០ គីឡូក្រាម ខណៈគោបែបសិប្បនិម្មិត ៣០០ គីឡូ ចឹងតម្លៃធ្លាក់ចុះ ១ ជាពីរក៏គាត់នៅតែចំណេញដែរ»។ ជាទិសដៅរបស់ក្រសួងកសិកម្ម គឺជំរុញបង្កើនបរិមាណទិន្នផល ដើម្បីទប់ទល់សម្ពាធពីបញ្ហាតម្លៃធ្លាក់ចុះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលការិនីខ្មែរ ២៤ នាក់ បានត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព ក្រោមការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

មកដល់ពេលនេះ មានអ្នកក្នុងបន្ទុកមន្ត្រីសាធារណៈជាង ៤ ម៉ឺននាក់ហើយ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសិស្ស ខំប្រឹងរៀនទាំងភាសាជាតិ ឬ ភាសាបរទេស ដើម្បីជាកម្លាំងចលកររួមចំណែកអភិវឌ្ឍន៍ជាតិ

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

វប្បធម៌ ជំនឿ៣ ថ្ងៃ មុន

អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ

សន្តិសុខសង្គម៣ ថ្ងៃ មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម