ព័ត៌មានជាតិ
វគ្គបំប៉នសមត្ថភាពគ្រូឧទ្ទេសថ្នាក់ជាតិលើកទី៣ បញ្ចប់ដោយជោគជ័យ
ក្រសួងអប់រំ យុវជន និងកីឡា សហការគាំទ្រដោយ អង្គការយូនីសេហ្វ គម្រោងមូលនិធិភាពជាដៃគូសម្រាប់ការអភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF III) និងការគាំទ្របច្ចេកទេសពីអង្គការ VVOB ប្រចាំកម្ពុជា បានរៀបចំបិទវគ្គបំប៉នសមត្ថភាពគ្រូឧទ្ទេសថ្នាក់ជាតិលើកទី៣ នៅខេត្តសៀមរាប ស្ដីពី ការប្រើប្រាស់ សៀវភៅណែនាំគ្រូបង្រៀន លើវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២។

សិក្ខាសាលានេះប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា នាយកដ្ឋានពាក់ព័ន្ធ អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ ដែលជាគ្រូឧទ្ទេសថ្នាក់ជាតិសរុប ១៥២នាក់ ស្រី ៥៧នាក់។

សិក្ខាសាលានេះមានគោលបំណងឱ្យសិក្ខាកាម៖
– យល់ច្បាស់ពីខ្លឹមសារ វិធីសាស្រ្តបង្រៀន ការវាយតម្លៃក្នុងដំណើរការសិក្សា ដែលមាននៅក្នុង សៀវភៅណែនាំគ្រូ

– អនុវត្តវិធីសាស្ត្រ ល្បិចបង្រៀន និងយុទ្ធវិធីថ្មីៗ ដែលមានក្នុងសកម្មភាពតាមមេរៀននីមួយៗ ឱ្យមានប្រសិទ្ធភាព
– មានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង សម្រាប់បំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី២ ប្រកបដោយប្រសិទ្ធភាព។

ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅ គ្រូឧទ្ទេសថ្នាក់ជាតិនឹងយកចំណេះដឹងដែលទទួលបានក្នុងវគ្គសិក្ខាសាលានេះ ទៅបំប៉នបន្តដល់គ្រូបឋមសិក្សានៅតាមសាលារៀន នៃខេត្តគោលដៅ៕




-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន