Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវអ្នកសារព័ត៌មាន ដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម សូមគោរពក្រមសីលធម៌ វិជ្ជាជីវៈ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មការរៀបចំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី ៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ។

នៅក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដោយសម្ដេចបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀប​រៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឲ្យការរៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន គ្មានការរំខានដល់ការប្រកួត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើបន្ថែមឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនប្រព័ន្ធ ផ្សព្វ​ផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយដោយឥតគិតថ្លៃ និងចូលទស្សនាព្រឹត្តិការណ៍ ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដោយឥតគិតថ្លៃ។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងចាប់ផ្ដើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ នាទីutes មុន

បញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់តុលាការ ក្រោយប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ សរុបទឹកប្រាក់ជាង ៤ ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សមរភូមិផ្លូវច្បាប់ចំនួនបីនៅខែសីហាខាងមុខនឹងកែប្រែជោគវាសនាត្រកូល ស៊ីណាវ៉ាត្រ ក្នុងនយោបាយថៃ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមជ្រុលនិយម​នៅ​តែ​បន្តបង្កើតព័ត៌មាន​ក្លែងក្លាយលើករណីព្រំដែន

កីឡា៣៣ នាទីutes មុន

ផ្លូវកា! វគ្គផ្តាច់ព្រ័ត្រ Finalissima រវាងអាហ្សង់​ទីន និងអេស្ប៉ាញ នឹងធ្វើនៅ ខែមីនា ២០២៦

សន្តិសុខសង្គម៤៩ នាទីutes មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

Sokha Hotels

ព័ត៌មានពេញនិយម