ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ដាក់ឈ្មោះឱ្យមណ្ឌលស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋភៀសសឹក ថា «ភូមិរង់ចាំ»
ពីវេទិកាជួបពលរដ្ឋភៀសសឹកនៅមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា នៅព្រឹកថ្ងៃនេះបានប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលភៀសសឹកនេះ ថា «ភូមិរង់ចាំ»។ តាមការគូសបញ្ជាក់របស់សម្ដេចតេជោ ការដាក់ឈ្មោះបែបនេះមិនមានន័យថា កម្ពុជាបោះបង់ចោលសិទ្ធិទាមទារទឹកដីស្របច្បាប់របស់ខ្លួនពីភាគីថៃ ដែលបានឈ្លានពានកាន់កាប់ដោយខុសច្បាប់នោះទេ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ «យើងមិនមែនធ្វើភូមិនេះហើយ យើងបោះបង់ចោលការទាមទារដីរបស់យើងទេ»។ ក្នុងន័យនេះ សម្ដេច បានប្រកាសនៅចំពោះមុខពលរដ្ឋភៀសសឹក ថា «ដីរបស់យើង យើងត្រូវទាមទារត្រឡប់មកវិញ»។

គួរជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានចុះសំណេះសំណាល និងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋជនភៀសសឹកប្រមាណជាង៣ពាន់នាក់ ដែលកំពុងស្នាក់នៅមណ្ឌលជនភៀសសឹកនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មណ្ឌលជនភៀសសឹកនៅឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានរៀបចំផ្ទះសម្បែងជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់យកដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ បច្ចុប្បន្ន មានប្រជាពលរដ្ឋសរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅទីនេះ។

សម្ដេចតេជោ បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក ហើយជាក់ស្ដែងការរៀបចំនូវជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីនេះ។ សម្ដេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយចំពោះពលរដ្ឋភៀសសឹកឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


