សេដ្ឋកិច្ច
គម្រោងតម្លៃជិត ៥០០ លានដុល្លារ ទទួលបានការវិនិយោគរយៈពេល ៤ ខែឆ្នាំនេះ
នៅក្នុងរយៈពេល ៤ ខែឆ្នាំ២០២៣នេះ គម្រោងវិនិយោគចំនួន ៥៤ ក្រុមហ៊ុនដែលមានទុនវិនិយោគចំនួន ៤៨០,៦លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៤៣០៥កន្លែង។
ចំនួននេះបើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នាឆ្នាំ២០២២ កន្លងទៅឃើញថា មានការកើនឡើង២គម្រោងតែទុនវិនិយោគមានការថយចុះដោយ ៤ ខែឆ្នាំមុន CDC បានអនុម័តគម្រោងវិនិយោគចំនួន ៥២ ក្រុមហ៊ុនដែលមានទុនវិនិយោគជាង ២៤៥០ លានដុល្លារនិងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៣២២៦៤កន្លែង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមគម្រោងវិនិយោគចំនួន ៥៤ ក្រុមហ៊ុន ក្នុងនោះក្នុងខែមករា ឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ១០ មានទុនវិនិយោគចំនួន ៩៩,៤ លានដុល្លារផ្តល់ឱកាសការងារបាន ១៧១២៩ កន្លែង។ ខែកម្ភៈឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ១៧ មានទុនវិនិយោគចំនួន៩៨,៨លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ២២៧៨៤កន្លែង។
ខែមីនាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន៧មានទុនវិកិយោគចំនួន ៣៣,៧លានដុល្លារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៦៦៩ កន្លែង និងខែមេសាឆ្នាំ២០២៣ មានគម្រោងវិនិយោគច្រើនជាងគេរហូតដល់ ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ២៤៧,៧ លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣ កន្លែង ។
ក្នុងចំណោមគម្រោងវិនិយោគចំនួន ៥៤ មានតែខែមេសាមានគម្រោងវិនិយោគធំៗ និងចំណាយទុនច្រើនជាងគេក្នុងនោះរួមមានគម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។ គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣០ លានដុល្លារ។ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ នៅភូមិតានៃឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦ លានដុល្លារ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន