វប្បធម៌ ជំនឿ
សុបិនឃើញអន្ទង់ រឿងលំបាកនឹងអាចឆ្លងផុតក្នុងពេលឆាប់ៗ
សុបិនឃើញអន្ទង់ បើតាមជំនឿ មានអត្ថន័យល្អណាស់។ សុបិនឃើញប្រភេទអន្ទង់ផ្សេងៗបង្ហាញពីដំណើរជីវិតដ៏រលូន គ្មានឧបសគ្គ រួមជាមួយភោគលាភខាងផ្សងសំណាង។

អន្ទង់បង្ហាញខ្លួនក្នុងសុបិន ទស្សន៍ទាយថាម្ចាស់ខ្លួននឹងទទួលបានលាភសំណាងក្នុងពេលឆាប់ៗ។ បើកំពុងជួបរឿងលំបាកនឹងអាចឆ្លងផុតទៅបានយ៉ាងល្អ។ ចំណែកលេខសំណាងគឺ ៨៨, ៨០៨, ៨៧៨។
សុបិនឃើញសត្វអន្ទង់ច្រើនក្បាល មានន័យថា លាភសំណាងតិចឬច្រើន អាស្រ័យលើអំពើល្អរបស់អ្នកធ្លាប់បានធ្វើប៉ុនណា។ យ៉ាងណាក្ដី កំលុងពេលនេះអ្នកនឹងទទួលបានរង្វាន់ជាថ្នូរនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន។ លេខសំណាងគឺ ៥៨, ៥៣, ៥០៨។
សុបិនឃើញអន្ទង់ធំទស្សន៍ទាយថា អ្នកនឹងទទួលបានលាភសំណាងពីអ្នកមានទ្រព្យ ឬបើមានគម្រោងធ្វើអ្វីមួយ នឹងទទួលបានជោគជ័យដូចការរំពឹង។ ចំពោះលេខសំណាងគឺ ០៥, ៩៨, ៩០៨, ៧៨, ៨២៧, ៨៧៧ ។
សុបិនឃើញអន្ទង់ពីរក្បាល មានន័យថា បើធ្លាប់ឱ្យគេខ្ចីលុយ កូនបំណុលនឹងសងប្រាក់វិញដែលមិនបានរំពឹងទុក។ ក្នុងពេលជាមួយគ្នានេះអ្នកអាចមានឱកាសចាប់ផ្តើមការងារថ្មីដែលហុចផលល្អដល់អនាគត។ លេខនាំសំណាងគឺ ០៥, ៨៤, ០២៩ ។
សុបិនឃើញអន្ទង់ពណ៌មាស មានន័យថា អំឡុងពេលនេះនឹងមានការផ្លាស់ប្តូរវិជ្ជមាន ក៏មានឱកាសទទួលបានទ្រព្យសម្បត្តិក្នុងទម្រង់ផ្សេងៗគ្នា។ ទោះបីជាមានឧបសគ្គតិចតួចក៏ដោយ ក៏វានឹងឆ្លងផុតទៅដោយរលូន។ ចំពោះលេខសំណាងវិញគឺ ០៧, ៨២, ៨៨២ ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


