Connect with us

ជីវិតកម្សាន្ដ

ហ្វីយ៉ាតា មោទនភាពខ្លាំងបានរួមចំណែកក្នុងព្រឹត្តិការណ៍បើក អាស៊ាន ប៉ារ៉ាហ្គេម

បានផុស

នៅ

តារាសម្តែង និងជាអតីត Freshie Girls កញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ទោះបីជាពេលនេះតារាស្រីរូបនេះហាក់ឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែជាតារាស្រីដែលមានមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈការលេងស្ទាយ៍តែងខ្លួនប្លែកៗ មិនដែលឱ្យច្រឡំគេឡើយ​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញមុននេះបន្តិច ហ្វីយ៉ាតា បានបង្ហាញពីមោទនភាព និងក្តីរំភើបខ្លាំងដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសកម្ពុជា នារាត្រីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

ស្រីស្អាត ហ្វីយ៉ាតា បានបង្ហោះរូបភាពជាច្រើនសន្លឹក អមខ្លឹមសារដូច្នេះថា ទោះមិនបានកាន់ទង់ជាតិតំណាងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ ព្រោះនេះជាភារកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារកិច្ចចែកគ្នាក្នុងការដើរតំណាងឱ្យប្រទេសបងប្អូនជិតខាងនីមួយៗ ដោយក្ដីគោរព និងស្រឡាញ់។

ហ្វីយ៉ាតា បញ្ជាក់ទៀតបន្តថា៖ “ខ្ញុំពិតជាមានមោទនភាព និងរំភើបណាស់ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ។ សូមអរគុណដល់ប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើងដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថា អាស៊ានគឺ បេះដូងរួមគ្នាតែមួយ”។

តារាស្រី ហ្វីយ៉ាតា បានលើកឡើងបន្ថែមថា នាងពិតជារំភើបគោរពស្ញប់ស្ញែងដល់អត្តពលិកជាជនពិការអាស៊ាននិងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអរគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ ពិតជាមានន័យខ្លាំងណាស់សម្រាប់នាងជាកូនខ្មែរមួយរូប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម