ជីវិតកម្សាន្ដ
បង្ហាញមុខ តារាពិភពលោកជើងស្អុយ ៦ ដួង
តារាល្បីមានសម្រស់ស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រគិតថាពួកគេល្អគ្រប់ដប់បូករួមទាំងក្លិនខ្លួនផងដែរ ផ្ទុយទៅវិញតារាក៏ចេះស្អុយជើងដូចគ្នា ។ មកស្គាល់ពីតារាពិភពលោកជើងស្អុយទាំង ៦ ៖
១. Britney Spears
អតីតអង្គរក្សរបស់ Britney ឈ្មោះ Fernando Flores ទម្លាយថា Britney អាចមិនមុជទឹក មិនដុះធ្មេញ មិនលុញក្លៀក និងមិនពាក់ស្រោមជើងជាច្រើនថ្ងៃ ។ ជើងដ៏ស្អុយរបស់ Britney ធ្លាប់ភាយពេញយន្តហោះដែលនាងធ្វើដំណើរពី LA ទៅញូវយ៉ក ដល់ថ្នាក់អ្នកដំណើរផ្សេងទៀតសំណូមពរឲ្យនាងពាក់ស្បែកជើងវិញ ។

២. Lindsay Lohan
យោងតាមមិត្តជិតស្និទ្ធរបស់នាងបានឲ្យដឹងថា បញ្ហាស្អុយជើងរបស់ Lindsay កើតឡើងតាំងពីវ័យជំទង់ ហើយក្នុងកិច្ចសម្ភាសន៍ជាមួយ Oprah Winfrey ក៏នាងបានទទួលស្គាល់ពីជើងស្អុយរបស់ខ្លួនដែរ ។ ពេល Lindsay ទៅណាមកណា នាងតែងតែរងឥទ្ធិពលដោយសារជើងស្អុយ ថែមទាំងធ្លាប់ត្រូវគេថតបានជើងលាបម្សៅទៀតផង ដូច្នេះហើយទើប Lindsay មិនចូលចិត្តភោជនីយដ្ឋានជប៉ុន ។

៣. Kate Hudson
Kate មិនខ្មាសអៀននឹងប្រាប់គេពីជើងស្អុយរបស់នាងទេ លើសពីនេះវាគឺជាមូលហេតុមួយដែលជួយឲ្យនាងបានស្រលាញ់គ្នាជាមួយអតីតស្វាមី Chris Robinson ព្រោះលោកគិតថា Kate គួរឲ្យស្រលាញ់ ។

៤. Elvis Presley
Elvis ឧស្សាហ៍ប្រើទឹកអប់ជាជាងមុជទឹកសម្អាតកាយ អតីតអ្នកភ្លេងរបស់គាត់ម្នាក់ធ្លាប់រអ៊ូរឿងក្លិនជើងដ៏ស្អុយរបស់លោក សូម្បីម្ដាយបង្កើតក៏ទ្រាំមិនបានដែរពេលបោកខោអាវឲ្យ Elvis ម្ដងៗ ។

៥. Kimberly Stewart
មានពាក្យចចាមអារ៉ាមបាននិយាយថា កូនស្រី Rod Stewart ឈ្មោះ Kimberly Stewart តែងតែលាងជើងមុនចូលធ្វើក្រចក ។ ថ្ងៃមួយ Kim បានចូលទៅក្នុងហាងធ្វើក្រចកដ៏ល្បីនៅហូលីវូដ ស្រាប់តែជាងក្រចកនិយាយតៗគ្នាថា “ជើងនាងស្អុយខ្លាំងណាស់ មិនមានជាងណាធ្វើឲ្យនាងទេ” ។

៦. Kanye West
Kim Kardashian អតីតភរិយាបាននិយាយថា នាងស្រលាញ់ Kanye ប៉ុន្តែជើងគាត់ស្អុយដូចឈីស ទើបនាងបង្ខំឲ្យ Kanye លាងជើង ហើយលាបម្សៅរាល់យប់មុនចូលគេងជាមួយគ្នា ។

តាមពិតក្លិនជើងមិនល្អបណ្ដាលមកពីញើស បាក់តេរី និងជំងឺផ្សិត ជួនកាលមូលហេតុចម្បងនោះគឺ អនាម័យខ្លួនប្រាណ ។ ដើម្បីជើងមានក្លិនល្អ អ្នកគួរលាងសម្អាតវាជាប្រចាំ និងថែទាំមិនឲ្យជើងសើមផ្អាប់រយៈពេលយូរដែលអាចបង្កជាមេរោគផ្សិត ឬទឹកស៊ីជើងជាដើម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាអន្តរជាតិ ៦ រូប មានក្លិនអាក្រក់ចេញពីមាត់ និងរាងកាយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


