Connect with us

ជីវិតកម្សាន្ដ

Pete Davidson សង្សារចាស់ Kim ជះលុយ២០ម៉ឺនដុល្លារ លុបសាក់ចេញពីខ្លួនអស់ សង្ហាមិនធម្មតា

បានផុស

នៅ

ផ្ទុះការភ្ញាក់ផ្អើលក្នុងបណ្ដាញអ៉ិនធើណែតបន្ទាប់ពី Pete Davidson បង្ហាញខ្លួនជាមួយនឹងរូបរាងថ្មី ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមប្រភពបានឲ្យដឹងថា អតីតសង្សារចាស់ Kim Kardasian រូបនេះ បានលុបសាក់ដែលមាននៅលើដងខ្លួនចេញគ្មានសល់ សូម្បីតែបន្ដិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលទៀតនោះគឺ Pete ហ៊ានចំណាយប្រាក់អស់រហូតទៅដល់ ២០ម៉ឺន ដុល្លារអាមេរិក ឯណោះ។ ប៉ុន្ដែលទ្ធផលទទួលបាន បន្ទាប់ពីចំណាយប្រាក់អស់ច្រើនបែបនេះ គឺរូបរាងថ្មី ដ៏លេចធ្លោរ សមតម្លៃមិនស្ដាយលុយនោះទេ។

គួរបញ្ជាក់ដែរថា Pete Davidson ត្រូវបានគេចាត់ទុកថា ជាតារាកំប្លែងប្រុស ដែលមានរូបរាងខ្ពស់ស្រឡះ ប៉ុន្ដែមានមុខមាត់មិនសង្ហារនោះទេ។ ដោយឡែក ក្រោយពីបង្ហាញរូបរាងថ្មី មិនមានសាក់ជាប់ខ្លួនបែបនេះ មហាជនបែរជានាំគ្នាសរសើរថា Pete សង្ហារ សឹងតែមិនជឿ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម