ជីវិតកម្សាន្ដ
Disney ហ៊ានចំណាយលុយជាង300លាន ដុល្លារទទូចអង្វរ Johnny Depp សុំត្រូវគ្នាវិញ
កាលពីពេលថ្មីៗនេះ មានព័ត៌មានមួយបានចុះផ្សាយថាផលិតកម្ម Disney បានស្នើរលុយចំនួន 300លានដុល្លាជាង ព្រមជាមួយលិខិតសុំទោសជាផ្លូវការណ៍ ផ្ញើទៅកាន់តារាសម្ដែងប្រុស Johnny Depp ដើម្បីឲ្យលោកព្រមវិលមកដើរតួអង្គកាពីទែន Jack Sparrow ក្នុងសែស្រឡាយ PIRATES OF THE CARIBBEAN វិញ។

គួរបញ្ជាក់ដែរថា កំឡុងពេល Johnny Depp កំពុងតែមានរឿងក្ដីប្ដឹងប្ដល់ជាមួយនឹងអតីតភរិយា តារាសម្ដែងស្រី Amber Heard មិនទាន់ចប់សប់គ្រប់នៅឡើយនោះ ផលិតកម្ម Disney បានប្រកាសដកលោក Depp ចេញពី Project ធំៗទាំងអស់ រួមមានទាំង PIRATES ផងដែរ។

ក្រោយពីតារាប្រុសរូបនេះ បានឈ្នះក្ដី និងបានលាងជម្រះភាពស្អាតស្អំ ស្ដារកិត្តិយសខ្លួនត្រឡប់មកវិញ ផលិតកម្ម Disney ក៏បានងាកមុខមកសុំទោស Johnny Depp វិញ ដោយសូមអង្វរឲ្យលោកមកបន្ដសម្ដែងជាតួអង្គកាពីទែន Jack Sparrow របស់គាត់ឡើងវិញម្តងទៀត។

ចំណែកឯមហាជនវិញ មានអ្នកខ្លះកំពុងរំជើបរំជួលដែលនឹងបានឃើញ កាពីទែន Jack Sparrow ម្តងទៀត ប៉ុន្ដែអ្នកខ្លះហាក់មិនពេញចិត្តនឹងទង្វើបែបកូនក្មេងរបស់ Disney និងនាំគ្នាហាមមិនឲ្យតារាប្រុស Depp កុំយោគយល់ពី Disney ជាដាច់ខាត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


