ព័ត៌មានជាតិ
អតីតសកម្មជនបក្សភ្លេីងទៀន៥នាក់ទៀតទម្លាក់ស្លាកបក្សចេញពីមុខផ្ទះ
អតីតសកម្មជនគណបក្សភ្លេីងទៀនចំនួន៥នាក់ ដែលរស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម បានអស់ជំនឿជឿជាក់ទៅនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន ហើយពួកគេសូមធ្វើការទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ញ៉ិល សុឡេង អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈន ស្រស់ អាយុ៤៣ឆ្នាំ ដែលជាអតីតសកម្មជនគណបក្សភ្លេីងទៀនកន្លងមក រួមនឹង លោក ឆន ឆេត អាយុ៤៧ឆ្នាំ និងប្រពន្ធ វ៉ន់ ច្រឹប និងលោកស្រី វ៉ន់ រ៉ន អាយុ៥៩ឆ្នាំ ដែលរស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
លោក ញ៉ិល សុឡេង រួមនឹងសកម្មជនដ៍ទៃទៀតបានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់លោក សម រង្សី ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមានភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។
បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕



អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


