ព័ត៌មានជាតិ
ក្រុមហ៊ុនមួយផលិតចំណីសត្វបាន ២៧លានតោន ក្នុងមួយឆ្នាំ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុង១ឆ្នាំ ក្រុមហ៊ុនស៊ី.ភី.បានផលិតចំណីសត្វបានប្រមាណ ២៧ លានតោនសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

នៅក្នុងកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់កាលពីពេលថ្មីៗនេះ លោក សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា យោងតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មនៅតាមខេត្តបណ្តោយភូមិភាគពាយ័ព្យរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ចំកាត់មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចំនួនប្រមាណ២០០.០០០តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វបានប្រមាណ២៧លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។
លោក បានបន្តថា នាពេលខាងមុខនេះ ក្រុមហ៊ុនស៊ីភីនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ជាមួយក្រសួងពាណិជ្ជកម្មក្នុងនោះទី១ បង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងទី២បង្កើតកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការពិនិត្យគុណភាពសាច់ជ្រូកបង្កក។
លោករំបឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបង្កើនវិសាលភាពនៃការប្រមូលទិញធាតុចូលកសិកម្មដូចជាពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារផ្គត់ផ្គង់នៅលើទីផ្សារ។
ជាមួយគ្នានេះ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងសហការជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមដានពីការលក់សាច់ជ្រូកបង្កកហួសសុពលភាពនៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ។
លោកបានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងរៀបចំកិច្ចប្រជុំពិសេសដោយឡែកជាមួយក្រុមហ៊ុនស៊ី.ភី. ដើម្បីពិភាក្សាលម្អិតអំពីលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រោមការដឹកនាំផ្ទាល់ដោយលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប.។
ទន្ទឹមនឹងនេះ លោក អួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុន ស៊ី.ភី គួរមានការចុះ MOU ជាមួយក្រុមហ៊ុនហ្រ្គីន ត្រេដសម្រាប់ការប្រមូលទិញផលិតផលស្រូវ និងជាមួយអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសសម្រាប់ការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងជាមួយអគ្គនាយកដ្ឋានក.ប.បសម្រាប់ការត្រួតពិនិត្យសាច់ជ្រូកបង្កកលក់នៅលើទីផ្សារ៕
អត្ថបទ៖ សំអឿន

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ចរាចរណ៍៤៣ នាទីutes ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម