ព័ត៌មានជាតិ
Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអូស្ត្រាលីបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា
ក្រុមហ៊ុនក្នុងស្រុក Amru Rice (Cambodia) និង ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសអូស្រ្តាលីគឺក្រុមហ៊ុន 4 Season បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងការបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា សំដៅចូលរួមចំណែកដល់ការចិញ្ចឹមសត្វ និងដើម្បីពង្រីកទីផ្សារនេះឱ្យកាន់តែធំ។

លោក សុង សារ៉ន ប្រធានអគ្គនាយករបស់ក្រុមហ៊ុន Amru Rice បានលើកឡើងថា ការសម្រេចបាននូវ MoUនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ខែសីហា ក្នុងឪកាសដែលលោកបានដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចនៅបណ្តាក្រុមហ៊ុនធំៗរបស់ប្រទេសអូស្ត្រាលី។
លោកបានលើកឡើងថា ៖«យើងបានសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន 4 Season ដើម្បីបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា»។
លោកថា៖«នេះជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលពិសេសអូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៤ កាលពីខែមិនា នៅទីក្រុងមែលប៊ន។ យើងត្រូវការរោងចក្រផលិតចំណីបន្ថែមទៀត ដើម្បីប្រើប្រាស់ខ្សែសង្វាក់តម្លៃបន្ថែមនៃអនុផលស្រូវអង្ករ»។ លោកបានថ្លែងបន្តទៀតថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន 4 Season នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ៩និង ទី១០ ខែកញ្ញាខាងមុខដើម្បីពិភាក្សាលម្អិតលើគម្រោងវិនិយោគមួយនេះ។
កាលពីថ្ងៃទី៥ខែមិនាកន្លងទៅ លោក សុង សារ៉ន ក៏បានចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីផងដែរ។ លោកសារ៉ន បានជួបប្រជុំដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន SunRice Group ពិភាក្សាលើការនាំចេញ។ លុះនៅចុងខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនលោកបាននាំចេញអង្ករក្រអូបប្រណិតផ្គត់ផ្គង់ដល់ក្រុមហ៊ុ SunRice ចំនួន១០០០តោនដែលដាក់ភ្ជាប់នូវយីហោ SunRice និងក៏គ្រោងនឹងបង្កើនបរិមាណនៃការនាំចេញនាខែតុលាខាងមុខនេះផងដែរ។

បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីពេលកន្លងមកថា បច្ចុប្បន្ន ក្រុមហ៊ុនស៊ី.ភី.បានផលិតចំណីសត្វបានប្រមាណ ២៧ លានតោនសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បានមានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ចំនួនប្រមាណ២០០.០០០តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


