ព័ត៌មានជាតិ
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ផ្តល់ឱកាសសម្រាប់អាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ កំពុងពង្រីកខ្លួនដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងស្វែងរកដៃគូសហការសមស្រប ដើម្បីចូលរួមក្នុងអាជីវកម្មរបស់ខ្លួន ដែលជាឱកាសមួយសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ។

យោងតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតផលចំណីសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងស្រុក ឃើញថាបច្ចុប្បន្ននេះមានចំនួនអ្នកចិញ្ចឹមសត្វកើនឡើង ហើយតម្រូវការបរិភោគសាច់សត្វរបស់ប្រជាជនមានការកើនឡើងជាលំដាប់ក្នុងប្រទេស។ ដូចនេះការពង្រីកខ្លួនរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាឱកាសដ៏ល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការបើកដេប៉ូលក់ចំណីសត្វ និងលក់ពូជសត្វ។
លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសការបើកអាជីវកម្មលក់ចំណីសត្វនិងចិញ្ចឹមសត្វ។ គោលការណ៍ទាំងអស់នេះ របស់យើងមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងឧត្តមភាពនៃការរក្សាបាននូវគុណភាព និងតម្លៃសមរម្យ ហើយគោលដៅរបស់យើងគឺមិនត្រឹមតែអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពជោគជ័យដល់វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ប្រាស៊ីត បានបន្ថែមទៀតថា ដើម្បីធានាឱ្យបាននូវចំណីសត្វដែលមានគុណភាពល្អផ្តាច់គេ ស៊ីភី ខេមបូឌា បន្តធ្វើការបង្កើនគុណភាពរបស់ខ្លួនទៅលើចំណី ដោយមានការត្រួតពិនិត្យឆ្លងកាត់បន្ទប់ពិសោធន៍លើគ្រប់ជំហាននៃការផលិតទាំងអស់ ហើយក៏មានក្រុមបច្ចេកទេសប្រចាំការដើម្បីធានាដល់កម្រិតស្តង់ដារខ្ពស់ផងដែរ។ បច្ចុប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន ២សាខា គឺនៅខេត្តកណ្តាល និងខេត្តប៉ៃលិន ហើយបានពង្រីកអាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការសហការបើកដេប៉ូលក់ចំណីសត្វ ឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់ ប្រឹក្សាការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀតអតិថិជនដែលក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និងបង្កើតប្រាក់ចំណូលខ្ពស់។

ជាមួយនឹងកសិកម្មបែបប្រពៃណីរបស់ប្រជាជនកម្ពុជា គួបផ្សំនឹងចំណីសត្វនិងពូជសត្វដ៏មានគុណភាពខ្ពស់របស់ក្រុមហ៊ុន ស៊ីភី គឺកំពុងជួយលើកកម្ពស់គោលការណ៍ស្នូលរបស់ខ្លួនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុនខ្លួនឯង ជាមួយនឹងឱកាសពង្រីកអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង។
ក្រោមចក្ខុវិស័យ«ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព អាជីវកម្ម ស៊ីភី ផ្តោតសំខាន់លើប្រតិបត្តិការអាជីវកម្ម ចំណីសត្វ ការចិញ្ចឹមសត្វ និងចំណីអាហារ។ ស៊ីភី ខេមបូឌា ក៏មានហាងលក់រាយ និងហ្វ្រេនឆាយជាច្រើនដូចជា Five Star, Star Coffee, CP Fresh Mart និង CP Fresh Shop ជាដើម។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេសជាង ១៦ និងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ ប្រទេស នៅជុំវិញពិភពលោក និងបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ តាមគោលការណ៍ប្រកបដោយនិរន្តរភាព ស៊ីភី ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការជួយដល់កសិករក្នុងស្រុក និងការកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរ ដែលជាមូលហេតុដែលយើងផ្តល់អាទិភាពដល់ផលិតផលវត្ថុធាតុដើមក្នុងស្រុកជាពិសេស ធានាបាននូវការរួមបញ្ចូលនូវជីវជាតិបំប៉ន រួមទាំងការផលិតប្រកបដោយគុណភាពខ្ពស់ និងឈានមុខគេ។ អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ចំណីសត្វទឹក នឹងពូជសត្វ រួមមានពូជមាន់ ពូជជ្រូកដែលមានសុខភាពរឹងមាំ ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់ដល់អ្នកចិញ្ចឹម។
១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងការបើកដេប៉ូលក់ចំណីសត្វ៖
មានទីតាំងច្បាស់លាស់
មានឃ្លាំងស្តុកចំណីធំទូលាយនិងមានសុវត្ថិភាព
មានមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង
ត្រូវមានដើមទុនក្នុងការទិញផលិតផល (ចាយលុយសុទ្ធ)
ក្រុមហ៊ុនកំណត់ទីតាំងនៃការលក់ មិនប៉ះពាល់ដេប៉ូផ្សេង
មិនប្រកួតប្រជែងតម្លៃឬអតិថិជនដេប៉ូគ្នាឯង
ផ្តល់អទិភាពខ្ពស់ចំពោះអតិថិជន ដែលមានកសិដ្ឋានចិញ្ចឹមផ្ទាល់ខ្លួន និងលក់ផលិតផលសុទ្ធរបស់ក្រុមហ៊ុន
មានសិទ្ធលក់ពូជសត្វ ថ្នាំសត្វរបស់ក្រុមហ៊ុន និងទទួលបានកម្រៃជើងសា
២. លក្ខខណ្ឌ អតិថិជនចង់ទិញពូជសត្វយកចិញ្ចឹម ត្រូវមាន ៖
ទីតាំង (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
ប្រវត្តិចិញ្ចឹមច្បាស់លាស់ និងមានទីផ្សារលក់សត្វធំ
ប្រើចំណីស៊ីភីសុទ្ធ ១០០%
ដើមទុន (ទិញចាយលុយសុទ្ធ)
ឯកសារភ្ជាប់ (អត្តសញ្ញាណ-
ប័ណ្ណ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)
ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការចិញ្ចឹមសត្វនឹងទិញចំណីសត្វ អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ ៖ 011 688 739 / 098 527 572 (Office) អ៉ីមែល៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


