សុខភាព
សាស្ត្រាចារ្យមួយរូបចែករំលែកពីផលប៉ះពាល់នៃថ្នាំអាស្ពីរីន ជាពិសេសលើមនុស្សចាស់
លោកសាស្ត្រាចារ្យ Rob Galloway បានឲ្យដឹងថា ថ្នាំអាស្ពីរីន ៣០០ មិល្លីក្រាម ដើរតួជាថ្នាំប្រឆាំងការរលាក និងបំបាត់ការឈឺចាប់ ចំណែកការប្រើថ្នាំ ៧៥ មិល្លីក្រាម ដល់ ១០០ មិល្លីក្រាម ជាប្រចាំអាចការពារជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងមានប្រសិទ្ធភាព ។

ទន្ទឹមនឹងអត្ថប្រយោជន៍ខាងលើ ថ្នាំអាស្ពីរីនក៏ផ្ដល់នូវគុណវិបត្តិមិនស្ទើរដែរ ហើយបញ្ហាចម្បងនោះគឺវាមានតម្លៃថោក ងាយស្រួលទិញ និងប្រើប្រាស់តាមអំពើចិត្ត ។
ជាច្រើនសតវត្សមកហើយដែលថ្នាំអាស្ពីរីនស្ថិតក្នុងទម្រង់ជាអាស៊ីដ Salicylic គេធ្វើវាចេញពីសំបកដើមលូស សម្រាប់ប្រឆាំងការរលាក ។ រហូតដល់ឆ្នាំ ១៨៩៩ ទើបក្រុមហ៊ុនឱសថ Bayer បន្សុទ្ធ និងកែច្នៃវាទៅជាថ្នាំអាស្ពីរីនដែលយើងស្គាល់បច្ចុប្បន្ននេះ ។

យោងទៅតាមការស្រាវជ្រាវលើមនុស្សចាស់ជាង ១៩០០០ នាក់ វ័យចាប់ពី ៦៥ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី បង្ហាញថា មនុស្សចាស់ប្រើអាស្ពីរីនមានហានិភ័យកើតជំងឺស្លេកស្លាំងខ្ពស់ជាងអ្នកប្រើថ្នាំឥតប្រយោជន៍ដល់ទៅ ២០ ភាគរយឯណោះ ព្រោះពួកគាត់មានហូរឈាមក្នុងក្រពះស្ទើរទាំងអស់ ។

ជាក់ស្ដែងហានិភ័យជំងឺស្លេកស្លាំងកាន់តែខ្ពស់ចំពោះមនុស្សចាស់ដោយសារហេតុផលជាច្រើនដូចជា ពោះវៀនមិនសូវស្រូបជាតិដែក ខួរឆ្អឹងមិនសូវផលិតគ្រាប់ឈាមក្រហមច្រើនដូចមុន ហើយក្រលៀនផលិតអ័រម៉ូនអេរីត្រូប៉ូអ៊ីទីនដែលជាអ័រម៉ូនជំរុញការផលិតគ្រាប់ឈាមក្រហមកាន់តែតិច ។

ក្នុងឆ្នាំ ២០២២ ក្រុមការងារសេវាបង្ការរបស់សហរដ្ឋអាមេរិកបានណែនាំអ្នកមានអាយុលើសពី ៦០ ឆ្នាំ មិនឲ្យប្រើប្រាស់ថ្នាំអាស្ពីរីនជាប្រចាំថ្ងៃឡើយ ដោយសារហានិភ័យនៃការហូរឈាមខាងក្នុងគឺខ្ពស់គួរឲ្យកត់សម្គាល់ ។ សូម្បី NHS ក៏និយាយផងដែរថា យើងគួរតែលេបថ្នាំអាស្ពីរីនក្នុងកម្រិតទាបប្រចាំថ្ងៃ បើវេជ្ជបណ្ឌិតណែនាំវា ដោយសារតែហានិភ័យខ្ពស់នៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលធ្វើឲ្យអាក់ខានមិនបាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ លម្អិតខ្ទេចខ្ទីរឿងពុលថ្នាំអាស្ពីរីន និងវិធីព្យាបាលទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


