សុខភាព
ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន
គួររំឭកថា នៅខែ សីហា ឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ឈ្មោះថា Sputnik V ហើយវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ។
ក្រោយ កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នេះជារឿងគួរដឹងឲ្យហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V ។

តើវ៉ាក់សាំង Sputnik V មានផលប៉ះពាល់អ្វីខ្លះ?
វ៉ាក់សាំង Sputnik V បានកត់ត្រាលទ្ធផលសុវត្ថិភាពដ៏ល្អឥតខ្ចោះ និងបង្ហាញថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន។ មនុស្ស ១០០% បានបង្ហាញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំកោសិកា ប្រឆាំងនឹងប្រូតេអ៊ីន S នៃ SARS-CoV-2 ។ ខណៈវាមានប្រសិទ្ធភាពខ្លាំងក្លា តែវ៉ាក់សាំងរបស់ប្រទេសរុស្សីមួយប្រភេទនេះ ក៏មានផលប៉ះពាល់តិចតួចក្រោយចាក់រួចខ្លះៗ ដូចជា៖
-ឈឺចាប់ ក្រហម ឬហើមនៅកន្លែងចាក់ថ្នាំ
-Asthenia ដែលមានន័យថាកង្វះថាមពល / ភាពទន់ខ្សោយរាងកាយមានសភាពមិនធម្មតា
-អស់កម្លាំង (មានអារម្មណ៍អស់កម្លាំងខ្លាំង)
-ឈឺសាច់ដុំ និងរាងកាយ
-ក្អក និងឈឺបំពង់ក
-ហៀរសំបោរ
-គ្រុនក្តៅ និងគ្រុនញាក់
-ក្អួតចង្អោរ
-រាគ
-ឈឺក្បាល
ប៉ុន្តែសូមកុំបារម្ភអី ជាធម្មតា ផលរំខានទាំងនោះ នឹងបាត់ទៅវិញក្នុងរយៈពេលពី ២៤ ទៅ ៤៨ ម៉ោង ប្រសិនបើផលប៉ះពាល់ណាមួយនៅតែបន្តកើតមានយូរជាង ៤៨ ម៉ោង សូមទាក់ទងមជ្ឈមណ្ឌលចាក់ថ្នាំបង្ការ ឬគ្រូពេទ្យ ហើយចាប់ផ្ដើមប្រើថ្នាំដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ។

រហូតមកដល់ពេលនេះ វ៉ាក់សាំង Sputnik V មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា វាមានផលអវិជ្ជមានធ្ងន់ធ្ងរ និងការឆក់អាណាហ្វីឡាក់ទិច បន្ទាប់ពីការចាក់វ៉ាក់សាំងមួយប្រភេទនេះឡើយ។
ចំពោះមនុស្សដែលពុំមានផលប៉ះពាល់ណាមួយ កើតលើរាងកាយ នោះក៏នៅតែមានប្រសិទ្ធភាពដូចគ្នា។ នេះក៏ដោយសារតែ មនុស្សគ្រប់គ្នាមានការឆ្លើយតបខុសៗគ្នា ចំពោះវ៉ាក់សាំង។ វាជារឿងធម្មតាទេ ប្រសិនបើអ្នកមិនមានផលរំខានដូចអ្នកផ្សេង ក្រោយចាក់វ៉ាក់សាំង Sputnik V ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកចាក់វ៉ាក់សាំង Sputnik V កុំភ័យគ្មានហានិភ័យលើមុខងារបន្តពូជទេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


