សុខភាព
អង់គ្លេស រកឃើញផលរំខានដ៏កម្រពីវ៉ាក់សាំង AstraZeneca ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ឬឈានដល់ស្លាប់
បញ្ហាសរសៃប្រសាទដ៏កម្រ ដែលប៉ះពាល់ដល់ជើង ដៃ និងអវយវៈ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃផលរំខាន ដែលអាចកើតមានពីវ៉ាក់សាំង AstraZeneca។ នេះបើតាមការអះអាងពី និយតករអង់គ្លេស។

រោគសញ្ញា Guillain-Barré ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំគ្រប់គ្រងលែងបាន ហើយចាប់ផ្តើមវាយលុកកោសិកាសរសៃប្រសាទ ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីផលរំខានដោយ ទីភ្នាក់ងារឱសថនិងផលិតផលថែទាំសុខភាព (MHRA)។
មនុស្សភាគច្រើនដែលជួបផលរំខាននេះ បានជាសះស្បើយឡើងវិញ ប៉ុន្តែម្នាក់ក្នុងចំណោម ៥នាក់អាចមានបញ្ហារយៈពេលវែង ដូចជាពិបាកដើរ ហើយម្នាក់ក្នុងចំណោម ២០នាក់បានស្លាប់។

ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បាននិយាយកាលពីខែមុនថា ៨៣៣ករណីនៃរោគសញ្ញា Guillain-Barre ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ក្នុងចំណោមការចាក់វ៉ាក់សាំង ៥៩២ លានដូស។
ទោះបីជាយ៉ាងណាក៏ដោយ និយតករអង់គ្លេស បានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងនៅតែមានលើសពីហានិភ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


