សុខភាព
ទឹកនោមមានក្លិនឈួលខ្លាំង អាចមានហានិភ័យនៃជំងឺគ្រោះថ្នាក់
ទឹកនោមមានក្លិនឈួលបន្តិចបន្តួចគឺជារឿងធម្មតា តែបើឈួលពេក វាអាចជាសញ្ញានៃជំងឺគ្រោះថ្នាក់ដែលអ្នកគួរតែពិនិត្យមើលមុនហានិភ័យកើតឡើង។

វេជ្ជបណ្ឌិត Niwat Laksanawong មន្ទីរពេទ្យ Charoen Krung Pracharak ទីក្រុងបាងកក បាននិយាយថា ទឹកនោមមានទឹក និងកាកសំណល់ចេញពីតម្រងនោម ផលិតផលកាកសំណល់ទាំងនេះប៉ះពាល់ដល់ក្លិនទឹកនោម។ ជាទូទៅ ទឹកនោមមានពណ៌លឿងស្លេក មានក្លិនជាក់លាក់ដែលមិនខ្លាំងពេក។ វាអាចមានការផ្លាស់ប្ដូរមួយចំនួននៅក្នុងក្លិន វាអាស្រ័យទៅលើកត្តាជាច្រើនដូចជាអាហារ ឬភេសជ្ជៈដែលបានញ៉ាំ។ ប៉ុន្តែប្រសិនបើទឹកនោមមានក្លិនស្អុយខ្លាំង ឬមានក្លិនខុសប្រក្រតី អាចបង្ហាញពីលក្ខខណ្ឌឬ ជំងឺមួយចំនួន។
មូលហេតុនៃក្លិនស្អុយនៃទឹកនោមដែលមកពីកត្តារួមដូចជា៖
-ភេសជ្ជៈ ឬអាហារមួយចំនួន ពេលញ៉ាំវាអាចប៉ះពាល់ដល់ក្លិនទឹកនោម ដូចជាកាហ្វេ ផ្លែទំពាំងបាយជូរ ថ្នាំ ឬវីតាមីនមួយចំនួន។
-ការផឹកទឹកតិចនឹងធ្វើឲ្យទឹកនោមរបស់អ្នកប្រមូលផ្តុំកាន់តែច្រើន (បរិមាណទឹកត្រូវបានកាត់បន្ថយ ប៉ុន្តែកាកសំណល់កើនឡើង) ដូច្នេះវាកាន់តែមានក្លិនស្អុយឬឈួល។
មូលហេតុទាំងនេះអាចត្រូវបានកែតម្រូវដោយ ផឹកទឹកឲ្យបានគ្រប់គ្រាន់ប្រហែល២ លីត្រក្នុងមួយថ្ងៃ ហើយព្យាយាមសង្កេតខ្លួនឯងប្រសិនបើអ្នកមិនញ៉ាំអាហារ ឬភេសជ្ជៈទាំងនេះ។ តើវាមានក្លិនប្រសើរជាងទេ?
មូលហេតុក្លិនស្អុយនៃទឹកនោម ដែលកើតចេញពីរោគសញ្ញានៃជំងឺមួយចំនួនដូចជា៖
-ការឆ្លងមេរោគផ្លូវទឹកនោម
-ជំងឺទឹកនោមផ្អែមដែលមានជាតិស្ករខ្ពស់
-ជំងឺថ្លើម
-ជំងឺប្លោកនោមដែលមានប្រហោងក្នុងពោះវៀន ឬទ្វាមាស
-ជំងឺហ្សែនមួយចំនួន ដែលធ្វើឲ្យរាងកាយមិនអាចរំលាយអាស៊ីដអាមីណូមួយចំនួនបាន ហើយការប្រមូលផ្តុំសារធាតុបែបនេះនៅក្នុងទឹកនោមក្នុងបរិមាណច្រើនរហូតដល់មានក្លិនមិនធម្មតា។
ប្រសិនបើទឹកនោមមានក្លិនស្អុយខ្លាំងខុសពីធម្មតា ឬទឹកនោមមានក្លិនឈួលខ្លាំងពិបាកទ្រាំរួមជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា នោមក្រហាយ ទឹកនោមពពក ទឹកនោមមានឈាម ក្តៅខ្លួន ឈឺពោះ ឈឺខ្នង ទឹកនោមផ្អែម ចង្អោរ ក្អួត។ ភាពច្របូកច្របល់ ជំងឺខាន់លឿងនិងភ្នែកលឿង ជំងឺថ្លើម អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺ ៤ ប្រភេទ កើតឡើងមកពីត្រីប្រហុក បើទទួលទានមិនប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


