Connect with us

ជីវិតកម្សាន្ដ

សាពូន ដារ៉ាភិមាន ពិបាកទទួលយកពេលលឺគេនិយាយពីឪពុករឿងប្រពន្ធ

បានផុស

នៅ

ដូចអ្នកគាំទ្របានដឹងហើយថា អតីតតារាល្បីឈ្មោះលោក សាពូន មីដាដា កាលពីថ្មីៗនេះបានទម្លាយថាលោកនឹងបំពេញតាមកាស្នើសុំរបស់កូនស្រីដោយសន្យាថាមិនយកប្រពន្ធទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេចាំបានថាកាលនោះតារាជើងចាស់ល្បីឈ្មោះលោក សាពូន មីដាដា បានបញ្ជាក់ថា កូនសុំស្នើពុកកុំយកប្រពន្ធទៀតអីណាពុក ពុកសន្យាថាមិនយកប្រពន្ធទៀតទេកូន។ តាមរយ:ការលើកឡើងបែបនេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសរសើរទឹកចិត្តក្នុងនាមជាឪពុកពីសំណាក់លោក សាពូន មីដាដា។

យ៉ាងណាមិញទោះបីជាលោក សាពូន មីដាដា បានសន្យាជាមួយកូនស្រីថាមិនយកប្រពន្ធទៀតក៏ពិតមែន តែ ដារ៉ាភិមាន នៅតែមិនសប្បាយចិត្តដោយពិបាកទទួលយកពេលឮគេនិយាយពីឪពុករឿងប្រពន្ធនៅពីមុខ។ តាមរយ:សំណេរលោក សាពូន មីដាដា បានិយាយថា កូនស្រីផ្ញើរូបថតមកឲ្យពុកបង្ហោះ ហើយប្រាប់ថា ពុកត្រូវនឹកកូនឲ្យច្រើនៗម៉េចបានកូនប្រាប់ពុកអ៊ឹចឹង? ព្រោះពេលកូនទៅថតឭគេខ្សឹបខ្សៀវថា សាពូន ប្រហែលមានប្រពន្ធទៀតហើយ។

អតីតតារាចម្រៀងលោក សាពូន មីដាដា  បាននិយាយទៀតថា “កូនដឹងថាពុកមិនមានប្រពន្ធឯណាទៀតទេតែពេលឭគេនិយាយពីពុកអ៊ីចឹង កូនចេះតែតឹងទ្រូងពិបាកទទួល,កូនត្រូវធ្វើធម្មតាៗទៅកូនរឿងមាត់មនុស្សវែងជាងមាត់សមុទ្រទៅទៀតវាស់មិនបានទេ”

គួររម្លឹកថា តារាចម្រៀងលោល សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយអ្នកនាង សឿ សុធារ៉ា ​កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៩ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹងនៃការបែកបាក់គ្នាដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់​,ទី១ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២ឈ្មោះ សាពូន ដារ៉ាបុរស៕ 

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម