ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំអភិបាលក្រុង ស្រុកទាំង៨ ទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែតុលានេះ បានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៨ ទូទាំងខេត្តស្វាយរៀង ត្រូវចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី បន្ទាប់ពីបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះ។

លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ កុំឱ្យមានការឆ្លងរាលដាលជំងឺផ្តាសាយបក្សី នៅក្នុងសហគមន៍ រដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ត្រូវចាត់វិធានការចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យចេះធ្វើអនាម័យលំនៅឋាន លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ជាមួយបក្សី ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ។ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញ មានសត្វបក្សីឈឺ ឬងាប់ក្នុង ចំនួនច្រើន ឱ្យរាយកាណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយក សត្វបក្សីឈឺ ឬងាប់ ទៅធ្វើចម្អិនធ្វើម្ហូបអាហារ ។
អភិបាលខេត្តស្វាយរៀង សូមឲ្យអភិបាលក្រុង ស្រុក ត្រូវចាត់ចែងអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៩ ខែតុលា នេះដែរ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តវិធានការបសុព្យាបាលនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ដែលទីតាំងនេះ គឺមានករណីវិជ្ជមានជំងឺផ្តាសាយបក្សីលើមាន់០១ក្បាលកាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមមាន់ទាសរុប៣៤ក្បាល ងាប់២០ក្បាល របស់គ្រួសារឈ្មោះ ចិន សុខ។

បន្ទាប់ពីចុះដល់ទីតាំងជាក់ស្តែង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានអនុវត្តវិធានការបន្ទាន់ដំបូង គឺទី១.ដុតកម្ទេចចោលបក្សីចំនួន១៤ក្បាល របស់គ្រួសារខាងលើដែលមានមាន់ ១ក្បាលបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី និងបានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំដល់ក្រុមគ្រួសារ។ ទី២ គឺចំពោះទីតាំងគេហដ្ឋានដែលមានមនុស្សស្លាប់ ក្រុមការងារកំពុងអនុវត្តវិធានការបសុព្យាបាល និងទី៣ គឺក្រុមការងារកំពុងចុះពិនិត្យស្ថានភាពចិញ្ចឹមបក្សីនៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ជុំវិញមានករណីមនុស្សស្លាប់ ដើម្បីអនុវត្តការចចារកម្ទេចចោលបក្សី និងអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ។

ក្រុមការងារ ក៏បានបន្តចុះបាញ់ថ្នាំ និងប្រមូលបក្សីយកមកដុតបំផ្លាញចោល និងយកសំណាក សរុប២៦ក្បាល ក្នុងនោះ បានដុតកំទេចចោលចំនួន២១ក្បាល (មាន់ចំនួន ១៧ក្បាល និងទា ៤ក្បាល) និងយកសំណាកទៅពិនិត្យចំនួន៤ក្បាល(មាន់៣ក្បាល ទា១ក្បាល។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសពីការស្លាប់របស់បុរសម្នាក់រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


