សន្តិសុខសង្គម
៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើងជាង៣៣០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៤០នាក់
គ្រោះអគ្គិភ័យនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះបានកើតឡើងជាង៣៣០លើកនៅទូទាំងប្រទេសបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៤០នាក់ និងបំផ្លាញផ្ទះជិត៤០០ខ្នង ព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧កក្កដា នេះថា រយៈពេល៦ខែនេះគ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៣៧លើកបណ្តាលឱ្យឆេះផ្ទះចំនួន៣៧២ខ្នង តូបផ្សារ៥៩តូបឃ្លាំងទំនិញ៨កន្លែង សាលារៀន១ខ្នង រោងចក្រសិប្បកម្ម៦កន្លែងអគាររដ្ឋបាល៦កន្លែងស្លាប់មនុស្ស១៤នាក់និងរបួស២៧នាក់។

លោកបានបន្តថា ក្នុងចំណោមអគ្គិភ័យទាំង៣៣៧លើកក្នុងនោះកើតនៅរាជធានីភ្នំពេញច្រើនជាងគេមានចំនួន៦២លើកបណ្តាលឱ្យឆេះផ្ទះចំនួន៥៦ខ្នង តូបផ្សារ១៣តូបឃ្លាំងទំនិញ៧កន្លែង រោងចក្រសិប្បកម្ម២កន្លែកន្លែងស្លាប់មនុស្ស៣នាក់និងរបួស៧នាក់។ ក្រៅពីនេះខេត្តកំពង់ចាមមានអ្នកស្លាប់ចំនួន៣នាក់ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវមានអ្នកស្លាប់ចំនួន២ៗនាក់ខេតតកណ្តាល១នាក់និងខេត្តស្ទឹងត្រែង១នាក់។

លោកបានបន្តទៀតថា គ្រោះអគ្គិភ័យរយៈពេល៦ខែឆ្នាំនេះបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើង ខណៈ៦ខែឆ្នាំមុនគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកបណ្តាលឱ្យមនុស្សស្លាប់១១នាក់និងរងរបួស៣២នាក់ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នង។
បើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិធ្លាប់បានបញ្ជាក់្យដឹងថាដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន៤១.៥៥ភាគរយ,ប្រើប្រាស់ភ្លើងចំនួន៣៨.២៤ភាគរយនិងក្ដាប់មិនបានចំនួន២០.២១ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


