ព័ត៌មានជាតិ
សូមសរសើរ ប្រជាពលរដ្ឋដែលចូលរួមប្រមូលសំរាមជាមួយអាជ្ញាធរ
ភ្នំពេញ ៖ ចាប់តាំងពីបងប្អូនកម្មករប្រមូលសំរាមនិងអ្នកបើកបររថយន្តដឹកសំរាមនាំគ្នាធ្វើកូដកម្មមិនចុះមកប្រមូលសំរាមធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនលោកមានការយល់ដឹងពីការទុកដាក់សំរាមរហូតដល់ស្ម័គ្រចិត្តចូលរួមសកម្មភាពប្រមូលសំរាមជាមួយអាជ្ញាធរថែមទៀតផង។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែតុលានេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាននាំគ្នាចូលរួមប្រមូលសំរាមជាមួយអាជ្ញាធរសង្កាត់ដើម្បីឲ្យមូលដ្ឋានសង្កាត់គ្មានសំរាម។

តាមការបញ្ជាក់ពីលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋតាមបណ្តាភូមិក្នុងសង្កាត់ច្បារអំពៅទី២បានចូលរួមប្រមូលសំរាមពិសេសចេះទុកដាក់និងវិចខ្ចប់សំរាមបានល្អទៀតផង។
លោកចៅសង្កាត់បន្តថា លោកមានក្តីរំភើបរីករាយពេលមានការចូលរួមថែរក្សាបរិស្ថានពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទិននិងករណីខាងលើនេះលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានថ្លែងថា ក្នុងអំឡុងពេលដែលបងប្អូនកម្មករអតីតស៊ិនទ្រី មិនបានមកប្រមូលសំរាម គឺធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌលោកបានលះបង់ពេលវេលាចូលរួមទុកដាក់និងវិចខ្ចប់សំរាមបានល្អ ខុសពីមុនដែលប្រជាពលរដ្ឋមួយចំនួននាំយកសំរាមបោះចោលតាមដងផ្លូវប៉ះពាល់ដល់អ្នកធ្វើដំណើរនិងថែមទាំងជះក្លិនស្អុយទៀតផង។
លោកអភិបាលខណ្ឌច្បារអំពៅសុំឲ្យបងប្អូនប្រជាពលរដ្ឋលោកចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋានរបស់យើងជារៀងរហូត ដើម្បីឲ្យមូលដ្ឋានខណ្ឌយើងគ្មានសំរាមសូម្បីតែបន្តិច៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


