ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច របូតការងារធំមួយចំនួនពីក្នុងដៃ ខាតលុយខ្ទង់ម៉ឺនដុល្លារ
មហាជនធ្លាប់បានដឹងហើយថា តារាសម្ដែងរូបស្រស់ ស៊ឹម ស្រីនិច កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២១ នាងបានប្រកាសយ៉ាងភ្ញាក់ផ្អើលអំពីដំណឹងលាឈប់ពីអាជីពសិល្បៈដែលខំសាងកេរ្តិ៍ឈ្មោះឡើង អស់រយៈពេលប្រមាណជា ៦ ឆ្នាំ ដោយមិនស្ដាយក្រោយ។

ជាក់ស្ដែងនាពេលនោះ ស៊ឹម ស្រីនិច មិនបានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យ នាង សម្រេចចិត្តឈប់ពីសិល្បៈយ៉ាងតក់ក្រហល់នេះទេ ដោយហេតុផលនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមានចម្ងល់គ្រប់គ្នា។
យ៉ាងណាមិញ អំឡុងគ្រានោះដែរ តារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច ធ្លាប់បានប្រាប់ «កម្ពុជាថ្មី» តាមសារអេឡិចត្រូនិកថា កត្តាដែលជំរុញឱ្យឈប់ពីសិល្បៈ ដោយសារនាងចង់មានពេលវេលាគ្រប់គ្រាន់ ដើម្បីរស់នៅបែបជីវិតផ្ទាល់ខ្លួន មួយវិញទៀត ក៏ចង់យកពេលក្នុងការបើកនូវមុខជំនួញផ្ទាល់ខ្លួនផងដែរ។


ក្រោយការប្រកាសដំណឹង នៃការឈប់សិល្បៈនេះបានមួយរយៈខ្លី ស្រាប់តែមានដំណឹង នៃការវិលចូលសិល្បៈរបស់ស្រីស្អាត ស៊ឹម ស្រីនិច ជាថ្មីម្តងទៀត ដែលបង្កការចាប់អារម្មណ៍សម្រាប់មហាជនអ្នកគាំទ្រ។ ក្នុងនោះ ថ្មីៗនេះ តារាស្រី ស៊ឹម ស្រីនិច បានចេញមកបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ ២០២៣ រហូតដល់ខែកក្កដា នេះ នាងត្រូវរបូតការងារធំមួយចំនួនចេញពីក្នុងដៃ ខណៈគេយល់ថានាងក៏អាចខាតបង់លុយខ្ទង់ម៉ឺនដុល្លារ។
ស៊ឹម ស្រីនិច បានថ្លែងប្រាប់ឱ្យដឹងតាមរយៈបណ្តាញសង្គមថា សរុបទាំងពេលនេះទៀត នាងខកខានថតអស់ចំនួន ១៥ រឿង រាប់ចាប់តាំងពីដើមឆ្នាំ មកដល់ខែនេះ។

នាងលើកឡើងថា «សុំទោសបងៗ អរគុណច្រើនដែលតែងតែផ្តល់ឱកាសមកកាន់ប្អូន និងនឹករលឹកដល់ការរួមការងារជាមួយគ្នា ហើយនឹងបងៗ ដែលមិនធ្លាប់រួមការងារជាមួយប្អូន ប្អូននឹងថតជូនបងៗវិញនៅពេលដែលប្អូនសម្រាយពេលវេលាបានច្រើនជាងនេះ»។

ទោះបីជាយ៉ាងណា ស្រីនិច មិនទាន់បញ្ជាក់ច្បាស់ពីមូលហេតុដែលត្រូវខកខានសម្រាប់ការសម្ដែងនេះនៅឡើយទេ។ ប៉ុន្តែកន្លងមក ស៊ឹម ស្រីនិច ធ្លាប់អះអាងថា ចំពោះអាជីពសិល្បៈថ្ងៃខាងមុខ បើសិនជាមានពេលវេលាគ្រប់គ្រាន់ ឬ មានឱកាស នាងនឹងចូលប្រឡូកជាថ្មីឡើងវិញ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនអ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន