ព័ត៌មានជាតិ
កម្មករនិយោជិតជាង៣០០នាក់ ដែលថៅកែរត់ចោល ទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់កម្មករនិយោជិតប្រមាណជាង ៣០០នាក់ ធ្វើការនៅក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រឹឌីងជាក្រុមហ៊ុនម៉ៅការសំណង់ ដែលត្រូវថៅកែរត់ចោលកាលពីខែឧសភាឆ្នាំ២០២៣។

បើតាមលោក ហែម ប៊ុនថូ មន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤កក្កដានេះថា« ថ្ងៃនេះក្រសួងការងារបានរៀបចំបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជាថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់កម្មករនិយោជិតជាង៣០០នាក់ ត្រូវថៅកែរត់ចោល»។
លោកបានបន្តថា ថៅកែក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រឹឌីងជាក្រុមហ៊ុនម៉ៅការសំណង់ដែលមានទីតាំងស្ថិតនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានរត់ចោលកម្មករនិយោជិតនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣កន្លងទៅ ដោយមិនបានបើកប្រាក់ខែដល់កម្មករនិយោជិតរបស់ខ្លួនទេ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៣ កក្កដាបានណែនាំដល់ដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនខ្មែរ អេ២អូ២ ត្រេឌីងឱ្យបានជ្រាបថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងចាប់ផ្ដើមបើកផ្ដល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៣តទៅ នៅអគ្គលេខាធិការរដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំងស្ថិតនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ។
ក្រសួងបានណែនាំដល់បងប្អូនកម្មករនិយោជិតយកមកជាមួយនៅឯកសារមួយចំនួនដូចជាបណ្ណសម្គាល់ខ្លួនកម្មករនិយោជិតច្បាប់ដើមឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិតឬបណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ ប្រសិនបើមាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


