Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ដើម្បីតភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប្រវែងជាង១០គីឡូម៉ែត្រ ដោយឱ្យមន្រ្តីជំនាញចុះសិក្សាជាបន្ទាន់ លើកគម្រោងស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា មកដល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការឱ្យដឹងពីលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការវិនិយោគ សាលាខេត្តកំពង់ចាម នៅថ្ងៃទី១៩ កក្កដា នេះ។ លោកបានបញ្ជាក់ឱ្យដឹងទៀតថា លោកអភិបាលខេត្ត បានប្រកាសឱ្យដឹងពីគម្រោងសាងសង់ជាប្រភេទ DBST ខាងលើ ខណៈដែលលោក និងសហការី បានដឹកនាំមន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះពង្រឹងការងារសន្តិសុខ និងការពង្រឹងគុណភាពសេវាសាធារណៈ តាមបណ្តាឃុំចំនួនប្រាំ ឃុំអារក្សត្នោត,ឃុំទួលសំបួរ,ឃុំខ្ពប់តាងួន,ឃុំព្រះអណ្តូង និងឃុំពាម​កោះស្នា ស្រុកស្ទឹងត្រង់នៅថ្ងៃនេះ។

លោកបានបន្តថា បច្ចុប្បន្នផ្លូវគ្រោងស្ថាបនា នាពេលឆាប់ៗខាងមុខ ជាផ្លូវក្រួសក្រហម មានលក្ខណៈទ្រុឌទ្រោមខ្លាំង បង្កឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួបបញ្ហាលំបាក។ ដោយពិនិត្យឃើញជាក់ស្តែងពីលទ្ធផលចុះពិនិត្យស្ថានភាព នៅព្រឹកថ្ងៃទី១៩ កក្កដានេះ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត ក៏ប្រកាសនៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ ឱ្យខាងលោក (ប្រាក់ ទិត្យ) ចុះសិក្សានៅថ្ងៃនេះតែម្តង ដើម្បីលើកគម្រោងសុំការស្ថាបនាផ្លូវមួយខ្សែនេះទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត នៅសល់តែបីថ្ងៃទៀតនេះ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម