Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋ​ក្នុង​ស្រុក​ចំនួន​២​នៃ​ខេត្ត​កំពង់ចាម​រីករាយ​ក្រោយ​ស្ពានស្ទឹងឆ្វេង​ដាក់​ឱ្យ​ចរាចរណ៍

បានផុស

នៅ

អាជ្ញាធរ​​ ប្រជាពលរដ្ឋ​ និង​សិស្ស​សាលា​ ក្នុងស្រុកកងមាស​ និងស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ ខណៈ​បច្ចុប្បន្ន​ទទួលបានស្ពានបេតុងល្អស្អាត​ ងាយស្រួល​ធ្វើដំណើរ​ឆ្លងកាត់បានទៅវិញទៅមក​ និងប្រកបរបរប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ គ្រូបង្រៀន​ និងពលរដ្ឋ​ក្នុងឃុំព្រែកកុយ​ ស្រុកកងមាស​ និងឃុំច្បារអំពៅ​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ បានបង្ហាញ​ការសាទរ​នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា​ បាន​ផ្តល់​ស្ពាន​បេតុង​មួយខ្សែដែលអនុវត្តន៍គម្រោងដោយមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្តកំពង់ចាម

ពលរដ្ឋ​បាន​លើក​ឡើង​ថា​ ពី​មុន​រាល់​រដូវ​វស្សា​អ្នកភូមិ និងសិស្សានុសិស្ស​នៅទីនេះ​តែងតែ​ធ្វើដំណើរ​ឆ្លងទឹកដោយទូកឈើ ពិបាកធ្វើដំណើរ និង​បារម្ភពីសុវត្ថិភាពជាប្រចាំ។ ប៉ុន្តែ​មកដល់បច្ចប្បន្ននេះ​ការ​លំបាក​នេះ​បាន​រសាត់​បាត់​ហើយ​តាម​រយៈ​ស្ពាន​ឆ្លង​ដ៏​ថ្មី​នេះ។


គូសបញ្ជាក់​ថា​ ស្ពានស្ទឹងឆ្វេងនេះជាព្រំប្រទល់តភ្ជាប់ពីឃុំព្រែកកុយ​ ស្រុកកងមាស​ ទៅឃុំច្បារអំពៅ​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ ដែលមានប្រវែង៨៤ម៉ែត្រ​ទទឹង១០ម៉ែត្រ​ ចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា​ ស្ថាបនាដោយមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម​កាល​ពី​ខែ​មីនា ឆ្នាំ​២០២៥​ គិតត្រឹមខែឧសភាពនេះ​ស្ពាន​បាន​ស្ថាបនា​បាន​ ៩៦ភាគរយហើយ​ ដោយនៅការងារមួយចំនួនដែលនៅសេសសល់នោះគឺ​គំនូសចរាចរណ៍​ ស្លាកសញ្ញាចរាចរណ៍​ បង្គោលនាំផ្លូវ​ និងរបារដែកក្បាលស្ពានជាដើម៕


អត្ថបទនិងរូបភាព៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម