Connect with us

សន្តិសុខសង្គម

មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតបំផ្លាញសាច់បង្កកខូចគុណភាព ៣,០០០គីឡូក្រាម ដើម្បីសុវត្ថិភាពពលរដ្ឋ

បានផុស

នៅ

ដេីម្បីទប់ស្កាត់ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាកម្លាំងចម្រុះ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបរថយន្តមួយគ្រឿងដែលសង្ស័យដឹកសាច់បង្កក នៅចំណុចភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឆ្លងកាត់ពីខេត្តត្បូងឃ្មុំមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា សាច់បង្កកដែលត្រូវបានដុតបំផ្លាញនៅពេលនេះ គឺមានចំនួន១៥០កេស ស្មើនឹង៣,០០០គីឡូក្រាម បានដឹកតាមរថយន្តសាំងយ៉ុងបម្រុងឆ្ពោះទៅរាជធានីភ្នំពេញ ដោយមានការសង្ស័យកម្លាំងចម្រុះ បានធ្វេីការឃាត់រថយន្តដេីម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយមេីលឃេីញថាគ្មានប្រភពច្បាស់លាស់ និងជាសាច់ដែលខូចគុណភាព។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វេីកម្ទេចចោលដោយដុតបំផ្លាញសាច់បង្កកខូចគុណភាពទាំងនោះចោល។


ទន្ទឹមនឹងនេះដែរ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក៍បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគសាច់ដែលកំពុងនាំចូលច្រើនទាំងខុសច្បាប់ និងស្របច្បាប់អាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ជាពិសេស ប្រឈម នឹងការកើតនូវជម្ងឺកាចសាហាវច្រើនប្រភេទផងដែរ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម