Connect with us

ជីវិតកម្សាន្ដ

កែវ កល្យាណ ជូនពរយ៉ាងពិសេសថ្ងៃខួបកំណើត អម្ពរ ទេវី អ្នកគាំទ្ររំភើបជំនួស

បានផុស

នៅ

តារា​សម្ដែង​ជើងចាស់​ល្បីឈ្មោះ​អ្នកនាង អម្ពរ ទេវី កាលពី​ថ្មីៗ​នេះ បាន​ប្រារព្ធ​ខួបកំណើត​របស់​ខ្លួន​គម្រប់​អាយុ ៥៣ ឆ្នាំ (១៨ កក្កដា ឆ្នាំ ២០២៣) ដោយ​មាន​មិត្តភ័ក្ដិ​អ្នក​ធ្លាប់​រួម​អាជីព​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​នាង​ជា​បន្តបន្ទាប់ ខណៈ​ស្វាមី​នាង លោក Pauly Hap ក៏បាន​លើក​នំ​ខេក​ជូន ហើយ​ថើប​នាង​ដោយ​ក្ដី​ស្រលាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​សម្រាប់​មិត្តភ័ក្ដិ​សិល្បៈ​រួម​អាជីព ទោះបី​បច្ចុប្បន្ន​ការ​រស់នៅ និង​មិត្តភាព​ហាក់​នៅ​ឆ្ងាយ​ពី​គ្នា​បន្តិច​មែន តែ​សម្រាប់​តារា​ស្រី​ពីរ​ដួង​រួម​ជំនាន់​សិល្បៈ គឺ អ្នកនាង កែវ កល្យាណ និង អម្ពរ ទេវី នៅតែ​រក្សា​បាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ដោយ​មិន​ប្រួល​ប្រែ​ឡើយ។ ហេតុផល​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ ថ្លែង​ការ​សរសើរ​គ្រប់គ្នា។

ឱកាស​ថ្ងៃ​ខួបកំណើត អ្នកនាង កែវ កល្យាណ ក៏បាន​ចេញ​សារ​ជូនពរ​អ្នកនាង អម្ពរ ទេវី ពី​ចម្ងាយ ថា ”ជូនពរ​ពួកម៉ាក​មាន​ក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ សម្រស់​ស្រស់​ស្អាត​រហូត និង​មាន​សុខភាព​ល្អ អាយុ​វែង នៅ​មើលថែ​ប្ដី និង​កូន​បាន​យូ​”។ ភ្លាម​នោះ អ្នកនាង អម្ពរ ទេវី បាន​តប​សារ​ទៅ​អ្នកនាង កល្យាណ វិញ​ថា ”​ខ្ញុំ​សូម​អរគុណ​សម្លាញ់ កែវ កល្យាណ”។ ក្នុង​នោះ​ដែរ ដោយ​ឃើញ​ការ​ឆ្លើយ​ឆ្លង​គ្នា​តាមរយៈ​ពាក្យពេចន៍​ផ្អែមល្ហែម ទើប​ធ្វើឲ្យ​អ្នកគាំទ្រ​លើកឡើង​ថា សិល្បៈ​គំរូ។

សូម​បញ្ជាក់​ថា តារា​សម្ដែង​អ្នកនាង អម្ពរ ទេវី បាន​កើត​នៅ​ឆ្នាំ ១៩៧០ ហើយ​នាង​បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​នា​ឆ្នាំ ១៩៨៧ ដល់ ឆ្នាំ ២០០១ ពោល​រយៈពេល ២២ ឆ្នាំ​ហើយ ដែល នាង​បាន​ចាក​ចេញពី​អាជីព​ចាស់​មួយ​នេះ។ ប៉ុន្តែ​តាំងពី​ចេញទៅ​រស់នៅ​អាមេរិក​ជាង ១០ ឆ្នាំ​នោះ អ្នកនាង អម្ពរ ទេវី ធ្លាប់​បាន​មក​ថត​ភាពយន្ត​ចំនួន ២ លើក មក​ហើយ ដូចជា​នៅ​ឆ្នាំ ២០១៧ អ្នកនាង បាន​មក​សម្ដែង​រឿង​”ទឹកចិត្ត​ម្ដាយ​សម័យថ្មី​” របស់​ផលិតកម្ម​ផ្កា ៥ ដឹកនាំ​ដោយ​លោក​ស្រី ពាន់ ភួង បុប្ផា និង​រឿង​”​ឆន្ទា​”​របស់ LD។

ក្រោយ​ប្រារព្ធ​ខួបកំណើត​អាយុ​ជាង ៥០ ឆ្នាំ​នេះ អ្នក​នាង ទេវី នឹង​ចុះ​មក​ខ្មែរ​ជាថ្មី​នៅ​អំឡុង​ខែ​តុលា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បី​ថត​រឿង​”​អប្សរា​មហា​អង្គរ​” ដែល​ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង។នេះ​បើ​តាម​លោក សំអាង បាន​ប្រាប់​នា​ពេល​កន្លងមក​ថា ភាពយន្ត​នោះ​កំពុង​ដំណើរការ​ថត​សម្រាប់​តួអង្គ​ក្នុងស្រុក ចំណែក​ប្លង់​អ្នកនាង អម្ពរ ទេវី នឹង​សម្រុក​ថត​នៅ​ខែ ១០ អំឡុង​ពេល​ដែល​គាត់​ចុះ​មក និង​វិល​ទៅវិញ​មាន​ថ្ងៃ​កំណត់​ជាក់លាក់​នោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម