Connect with us

ព័ត៌មានជាតិ

លោក ងួន រតនៈ អះអាងថា ការបោះឆ្នោតនៅខេត្តកំពង់ធំ បានដំណើរការទៅដោយល្អ

បានផុស

នៅ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅខេត្តកំពង់ធំ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ បានដំណើរការទៅដោយល្អ មិនមានបាតុភាពណាមួយ ដែលធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឲ្យដឹងថា ការិយាល័យបោះឆ្នោតចំនួន ១,១៥២ការិយាល័យ បានដំណើរការនៅម៉ោង ៧ ព្រឹកព្រមៗគ្នា ហើយក៏មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញបោះឆ្នោតផងដែរ។

តាមការបញ្ជាក់របស់លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឲ្យដឹងថា នៅខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១៥ បានចុះបញ្ជីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

ក្នុងនោះ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤៥៦,៧០៥នាក់ ហើយភ្នាក់ងារគណបក្សនយោបាយចំនួន ៣,៥០៧នាក់ និងអ្នកសង្កេតការណ៍ជាតិចំនួន ២,២៤០នាក់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម