Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ៖ ពលរដ្ឋជឿទុកចិត្តថា មានតែការបោះឆ្នោតទេជាមធ្យោបាយដែលល្អ ក្នុងការជ្រើសរើសមេដឹកនាំ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ បានទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ បង្ហាញឲ្យឃើញថា ពួកគាត់ជឿជាក់ថា មានតែការបោះឆ្នោតទេជាមធ្យោបាយដែលល្អ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិន មែនតាមរយៈការធ្វើបាតុកម្ម បង្កចលាចលក្នុងសង្គមនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១២.០៦០នាក់ នៅតាមបណ្តា រោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះថា «នៅទូទាំងប្រទេសជាង ៨លាន ២សែននាក់ ៨៤.៥៩ភាគរយ បានអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ច ជឿទុកចិត្តទៅលើការបោះឆ្នោតថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយដែលមានសុវត្ថិភាព ស្ថេរភាព ដើម្បីរើសមេដឹកនាំ មិនមែនតាមការអំពាវនាវដុតប្រទេស បាតុកម្ម ធ្វើរដ្ឋប្រហារ នោះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ស្ត្រីទីមួយ តែងតាំងឱ្យដឹកនាំកងទ័ពជើងទឹកសហរដ្ឋអាមេរិក

ជីវិតកម្សាន្ដ៤៣ នាទី មុន

តួឯកប្រុសរឿង “កប៉ាល់ទីតានិក” ណាត់ជួបផ្លូវការជាមួយតារាបង្ហាញម៉ូដក្មេងជាងខ្លួន ២៣ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក អ៊ាង សុផល្លែត ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ តាមរយៈការងារបោសសម្អាតមីន មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម