ព័ត៌មានអន្ដរជាតិ
អត្តពលិកប្រកួតកីឡាទ្រីយ៉ាត្លុងនៅ អង់គ្លេស ជាង ៥០ នាក់កើតជំងឺរាក
មន្ត្រីសុខាភិបាលអង់គ្លេសបាននិយាយថា យ៉ាងហោចណាស់មានអត្តពលិកចំនួន ៥៧ នាក់នៅឯព្រឹត្តិការណ៍ជើងឯកទ្រីយ៉ាត្លុងពិភពលោក (WTC) ក្នុងទីក្រុង Sunderland ប្រទេសអង់គ្លេស បានឆ្លងជំងឺ និងរាក បន្ទាប់ពីចូលរួមប្រកួតក្នុងវិញ្ញាសាហែលទឹកសមុទ្រ ។

ក្រោយការប្រកួតជើងឯកដែលមានអត្តពលិកប្រហែល ២,០០០ នាក់កាលពីថ្ងៃអាទិត្យមុន រួមទាំងកីឡាករហែលទឹកនៅឯឆ្នេរ Roker របស់ទីក្រុង Sunderland ផងដែរនោះ ទីភ្នាក់ងារសុខភាពចក្រភពអង់គ្លេស (UKHSA) បានរកឃើញកំហាប់បាក់តេរី E Coli ក្នុងសំណាកទឹកសមុទ្រច្រើនជាងធម្មតា ៣៩ ដង ដែលជាបាក់តេរីបង្កបញ្ហាក្រពះ និងមេរោគក្នុងឈាម ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រុមហ៊ុន Northumbrian Water ដែលជាក្រុមហ៊ុនផ្តល់សេវាទឹក និងលូដល់ប្រជាជន ២.៧ លាននាក់នៅភាគឦសាននៃប្រទេសអង់គ្លេស រួមទាំងទីក្រុង Sunderland បាននិយាយថា ក្រុមហ៊ុនមិនបានបង្ហូរកាកសំណល់ដែលអាចប៉ះពាល់គុណភាពទឹកតាំងពីខែតុលា ឆ្នាំ ២០២១ មកម្ល៉េះ ។

ដូច្នេះសហព័ន្ធកីឡាទ្រីយ៉ាត្លុងអង់គ្លេស នឹងសហការជាមួយក្រុមប្រឹក្សារបស់ទីក្រុង Sunderland និងភ្នាក់ងារ UKHSA ដើម្បីកំណត់មូលហេតុនៃជំងឺផ្សេងៗដែលកើតឡើង ក្រោយការប្រកួត ដូចជាបញ្ហាទឹកស្អុយ ឬទឹកហូរចេញពីចម្ការក្បែរនោះជាដើម ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បង្គន់អភិជនអាយុកាល ២៥០០ ឆ្នាំ នៅទីក្រុងហ្ស៊េរុយសាឡិម សុទ្ធតែលាមកមនុស្សឈឺ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


