កីឡា
នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងឲ្យឈប់សម្រាកថ្នាក់ជាតិ បើក្រុមនារីឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បានសន្យាឲ្យប្រជាជនឈប់សម្រាកទូទាំងប្រទេស ប្រសិនបើក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិរបស់ខ្លួនឈានដល់វគ្គផ្តាច់ព្រ័ត្រ ជើងឯកបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup)។

ក្រុមនារីបាល់ទាត់នារីអូស្ត្រាលី បានយកឈ្នះក្រុមនារីដាណឺម៉ាក ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Sydney’s Stadium Australia ក្នុងវគ្គ១៦ក្រុមចុងក្រោយ តាមរយៈគ្រាប់បាល់ពីកីឡាការិនី Caitlin Foord និង Hayley Raso ដើម្បីបានកៅអីបន្តទៅវគ្គ៨ក្រុមចុងក្រោយ។
លោក Albanese មានវត្តមានសម្រាប់ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលរបស់អូស្ត្រាលី ហើយបានទទួលការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការអំពាវនាវរបស់លោកដើម្បីអបអរជោគជ័យរបស់ក្រុមនារីអូស្ត្រាលី។

លោក Albanese បានប្រាប់វិទ្យុ Triple M ក្នុងទីក្រុងស៊ីដនីថា ៖«វាគឺជាការបំផុសគំនិតប្រទេសទាំងមូល។ វានឹងបំផុសគំនិតជាពិសេសដល់ក្មេងជំនាន់ក្រោយ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញក្មេងស្រី និងក្មេងប្រុសមានការរំភើបចិត្តខ្លាំង ហើយដើរតាមគន្លងក្រុមនារីអូស្ត្រាលី ក្នុងការប្រកួតពិភពលោក»។
អូស្រ្តាលី នឹងត្រូវជួបក្រុមខ្លាំង បារាំង វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១២ ខែសីហា ខាងមុខដើម្បីរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អូស្ត្រាលី បានយកឈ្នះបារាំង ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកចុងក្រោយរបស់ពួកគេមុនការប្រកួត World Cup។ អ្នកឈ្នះនឹងជួបក្រុមជើងឯកអឺរ៉ុប អង់គ្លេស ឬកូឡុំប៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ news.com.au
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


