Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈនេះលោក Wang Yi អញ្ជើញជួបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មុនមក កម្ពុជា ស្អែកនេះ

បានផុស

នៅ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នៅថ្ងៃសុក្រ ទី១១ ខែសីហានេះ បានអញ្ជើញជួបសម្ដែងការគួរសមរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅប្រទេសម៉ាឡេស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការជួបសម្តែងការគួរសមដែលធ្វើឡើងនៅសណ្ឋាគារមួយក្នុងទីក្រុង George Town, លោក Anwar និងលោក Wang Yi ដែលក៏ជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំជាមួយគ្នារយៈពេល ២៥ នាទីផងដែរ ។

បន្ទាប់មក មេដឹកនាំទាំងពីរបានបន្តទៅកិច្ចប្រជុំទ្វេភាគី ដែលក៏មានការចូលរួមផងដែរពីរដ្ឋមន្ត្រីការបរទេសលោក Zambry Abd Kadir, រដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌ Tiong King Sing, រដ្ឋមន្ត្រីដឹកជញ្ជូន Anthony Loke, រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Chang Lih Kang ។

ទន្ទឹមនោះ កិច្ចប្រជុំនេះក៏បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ ខណៈប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០០៩ ជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១១០.៦ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ។

ឆ្នាំនេះគឺជាខួបលើកទី ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងម៉ាឡេស៊ី និងចិន ហើយប្រទេសទាំងពីរក៏នឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយផងដែរ ដែលជាសញ្ញានៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យផ្សេងៗ ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរួចហើយ, លោក Wang Yi នឹងបន្តអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bernama

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម