ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ជិះយន្តហោះទៅ ឌូបៃ ជួបឪពុក ក្រោយលើកពេលចូលស្រុក
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា កាលពីថ្ងៃអង្គារបានបង្ហោះនៅលើគណនី Instagram អំពីការហោះហើរទៅកាន់ទីក្រុងឌូបៃដើម្បីយកឪពុករបស់លោកស្រីដែលជាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទៅជួបគ្រូពេទ្យឯកទេសភ្នែក ។

ការហោះហើរលើកចុងក្រោយរបស់លោកស្រីទៅកាន់ទីក្រុងឌូបៃ ជាកន្លែងដែលលោក ថាក់ស៊ីន ស្នាក់នៅបានកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេសខ្លួនរូបនេះ ប្រកាសលើកពេលចូលស្រុកថ្ងៃទី១០ ខែសីហា ដោយសារតែលោកត្រូវទៅពិនិត្យសុខភាព ។
ទោះជាយ៉ាងណា ប្រភពពីគណបក្សភឿថៃបាននិយាយកាលពីពេលថ្មីៗនេះថា ការវិលត្រលបចូលស្រុកវិញរបស់លោក ថាក់ស៊ីន អាចនឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃត្រូវបានបង្កើតឡើង ។

ពាក់ព័ន្ធនឹងរឿងរ៉ាវពន្យារពេលវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នេះដែរក៏កើតមានឡើង ស្របពេលដែលប្រទេសថៃកំពុងតស៊ូជម្នះភាពជាប់គាំងនយោបាយ បន្ទាប់ពីគណបក្សភឿថៃ ដែលជាគណបក្សធំទី ២ នៅក្នុងសភាជាន់ទាប និងមានអាសនៈសមាជិកសភាចំនួន ១៤១ រូប កំពុងប្រមែប្រមូលគណបក្សផ្សេងៗចូលក្នុងក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី ក្រោយពេលដែលលោក ភីថា បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ។
គួរបញ្ជក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


