ព័ត៌មានអន្ដរជាតិ
រឿងចម្លែកនៅថៃ! ឈ្លើងសមុទ្រពណ៌ផ្កាឈូក រាប់ម៉ឺនក្បាល ឡើងមកពេញឆ្នេរសមុទ្រ បង្កការភ្ញាក់ផ្អើល
ប្រទេសថៃ បានកើតហេតុចម្លែក ដោយឈ្លើងសមុទ្រពណ៌ផ្កាឈូករាប់ម៉ឺនក្បាល បានឡើងមកឆ្នេរសមុទ្រ បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

តាមការផ្សាយរបស់ Amarin នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ រឿងដ៏ចម្លែកនេះ កើតឡើងនៅឆ្នេរ Suan Son Beach ក្នុងឃុំ Klaeng នៃស្រុក Mueang នៃខេត្ត Rayong។
វត្តមានរបស់ឈ្លើងសមុទ្រពណ៌ផ្កាឈូកទាំងនេះ ធ្វើឲ្យទេសចរ ខ្លាចរអា មិនហ៊ានដើរកម្សាន្តតាមឆ្នេរ និងបង្កការភ្ញាក់ផ្អើល មិនស្ទើរឡើយ ចំពោះពលរដ្ឋក្នុងតំបន់ ដល់ថ្នាក់អ្នកខ្លះ ភ័យថា វាអាចជាប្រផ្នូលអាក្រក់ថែមទៀតផង។

យោងតាមអ្នកវិទ្យាសាស្រ្ត, ឈ្លើងសមុទ្រពណ៌ផ្កាឈូក គឺជាសត្វសម្អាតបាតសមុទ្រ ដ៏មានសារៈសំខាន់ ដោយសារពួកវា ស៊ីកម្ទេចកម្ទីសរីរាង្គ ស្លែ និងបាក់តេរីនៅក្នុងខ្សាច់ រួចបញ្ចេញខ្សាច់ស្អាតមកវិញ ដែលជួយឲ្យប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រ មានតុល្យភាព។
យ៉ាងណា ពួកវាកម្រឡើងគោកណាស់ ប៉ុន្តែពេលខ្លះ មានបាតុភូតធម្មជាតិដូចជា ជំនោរទឹកប្រែប្រួលខ្លាំង បម្រែបម្រួលអាកាសធាតុ ឬមានខ្យល់ព្យុះបោកបក់ខ្លាំង ទើបធ្វើឲ្យពួកវារាប់ម៉ឺនក្បាល ត្រូវរលកបោកមករាយប៉ាយពេញឆ្នេរខ្សាច់ បែបនេះ៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


